អេស្តូនីព្រមានថា រុស្ស៊ីនឹងឈ្លានពានប្រទេសបាល់ទិកប៉ុន្មានឆ្នាំទៀត
តាលិន ៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គាស់ ធីសាកណា ព្រមានថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសបាល់ទិកក្នុងពេលប៉ុន្មានឆ្នាំទៀតនេះ ប៉ុន្តែអង្គការណាតូនៅតែមានពេលវេលាច្រើន ក្នុងការត្រៀមខ្លួន។
លោក ធីសាកណា បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយកាសែត ហ្វ្រង់២៤ នាពេលថ្មីៗនេះថា យើងមានពេលពីរបីឆ្នាំទៀត ដើម្បីរៀបចំទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងត្រៀមខ្លួនទុកជាមុននៅតាមព្រំដែនរបស់ប្លុក។
លោក ធីសាកណា បានគូសបញ្ជាក់ថា លោកធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិអេស្តូនីក្នុងឆ្នាំ ២០១៦-២០១៧ ដូច្នេះលោកយល់ឃើញថា ទាំងណាតូ និងសហភាពអឺរ៉ុប គួរតែត្រៀមកងទ័ពប្រមាណ ១២០.០០០ នាក់ ឱ្យរួចរាល់ក្នុងរយៈពេល ៤៨ម៉ោង នៅតាមព្រំដែនជាប់រុស្ស៊ី។
ប្រមុខការទូតអេស្តូនីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើលោកប្រធានាធិបតី ពូទីន ចង់សាកល្បងណាតូ នោះលោកគិតថា ការចំណាយសម្រាប់គាត់នឹងខ្ពស់ណាស់ ស្របពេលប្លុកបាល់ទិកកំពុងបង្កើនកងទ័ព និងការចំណាយលើវិស័យយោធា ហើយណាតូក៏ទើបដាក់បញ្ចូលហ្វាំងឡង់ និងស៊ុយអែតជាសមាជិកផ្លូវរការនៅឆ្នាំ២០២៣-២០២៤។
ទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ី លោក ពូទីន បានច្រានចោលការអះអាងបែបនេះម្តងហើយម្តងទៀត ដែលថា រុស្ស៊ីមានផែនការឈ្លានពានសមាជិកណាតូ៕


ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា