រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឱ្យសារព័ត៌មានចូលរួមចំណែក ក្នុង​វិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណ​ជន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក នៅទីស្តីការក្រសួងកសិកម្ម។ ក្នុងជំនួបសម្តែងការគួរសមនេះ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកា គាំទ្រដល់កិច្ចការងាររបស់ក្រសួង ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍នូវកិច្ច​សហ​ការ​ជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នា​បន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្មដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ពីការខិតខំរបស់រាជ​រដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយ​អាទិភាព​ទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ពីសំ​ណាក់​រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការងារនេះមានសារៈសំខាន់ណាស់ និងអាចសម្រេចបាន តាមរយៈសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់​លាស់ ផលិតព័ត៌មានដែលមានមូលដ្ឋានពិតប្រាកដ និងគ្រប់ជ្រុង​ជ្រោយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ជាជាងការផ្តល់នូវ​ព័ត៌មាន​ក្លែងក្លាយ មិនមានមូលដ្ឋានច្បាស់លាស់ ឬចាប់មុំព័ត៌មាន​ណា​មួយដែលមានលក្ខណៈកេងចំណេញផលប្រយោជន៍អាជីវកម្ម តែប្រាសចាកពីការពិត ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner