អាមេរិកព្រមានជាថ្មីឈប់ជួយបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានព្រមានសារជាថ្មីនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងឈប់ជួយបញ្ចប់សង្គ្រាម
លុះត្រាតែរុស្ស៊ី និង អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពមួយ។
អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកកាសែតក្នុងប្រទេសឥណ្ឌាថា យើងបានចេញសំណើយ៉ាងច្បាស់លាស់មួយដល់រុស្ស៊ី និងអ៊ុយក្រែន ហើយវាជាពេលវេលាសម្រាប់ពួកគេនិយាយថា “យល់ព្រម” បើមិនដូច្នោះទេ អាមេរិកនឹងដើរចេញឈប់ខ្វល់។
បើតាមលោក Vance ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយ លុះត្រាតែអ៊ុយក្រែន និងរុស្ស៊ីត្រូវលះបង់ទឹកដី មួយ ចំនួន ដែល ពួកគេ ជា ម្ចាស់ បច្ចុប្បន្ន។
យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីបារាំងបានប្រាប់កាសែត AFP ថា បូរណភាពទឹកដីរបស់អ៊ុយក្រែន និងសេចក្តីប្រាថ្នារបស់អឺរ៉ុប គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាជនអឺរ៉ុប៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។