Trumpថារុស្ស៊ីព្រមហើយ នៅឡើយអ៊ុយក្រែន
បរទេស ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបាននិយាយថា « យើងមានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី» ជុំវិញសង្គ្រាមអ៊ុយក្រែន ប៉ុន្តែ លោកថា ជាមួយអ៊ុយក្រែន មិនទាន់មានទេ ហើយ កាន់តែពិបាក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកគិតថា រុស្ស៊ីបានយល់ព្រម លើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន។ «ខ្ញុំគិតថា យើងមានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី»។
ប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval នាពេលនោះ លោកបន្តថា «យើងត្រូវតែទទួលបាន កិច្ចព្រមព្រៀង ជាមួយ Zelensky បន្ថែមទៀត…ខ្ញុំគិតថា វាអាចនឹងងាយស្រួល ក្នុងការដោះស្រាយជាមួយ Zelensky តែ រហូតមកដល់ពេលនេះ វាកាន់តែពិបាក»។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថ្កោលទោសប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ជុំវិញការបដិសេធរបស់លោក ក្នុងការប្រគល់ តំបន់ គ្រីមៀ ទៅឱ្យរុស្ស៊ី។
លោក Trump បន្ថែមថា «វាជាសេចក្តីថ្លែងការណ៍ ដែលរលាក ហាក់បីដូចជា Zelensky ធ្វើឱ្យវាពិបាក ក្នុងការដោះស្រាយសង្រ្គាមនេះ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត