សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ប្រារព្ធនៅកម្ពុជានៅថ្ងៃទី៣០ ខែមេសាខាងមុខ

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសា​ធារណ​រដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា​ដែល​មាននិវេសនដ្ឋាននៅ​ប្រទេសវៀតណាម រៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ ដែលគ្រោង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាង​មុខ។

សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ក្នុងគោលបំណងលើកកម្ពស់វិស័យ​ភាពយន្ត​អ៊ីរ៉ង់ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែ​ស៊ីជម្រៅរវាងប្រជាជនអ៊ីរ៉ង់និងកម្ពុជា។នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងឱកាសនេះនឹងមានការការចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ល្បីៗឥតគិតថ្លៃ ចំនួន៥ចំណងជើង នៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា។ ភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនេះដែលបង្ហាញអំពីក្ដីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន នឹងផ្តល់ជូនទស្សនិកជននូវទិដ្ឋភាពប្លែក​ពីគេនៃវប្បធម៌និងសង្គមរបស់ប្រទេសអ៊ីរ៉ង់។

ក្នុងសន្និសីទកាសែត ឯកឧត្តម អាលី អាចបា ណាហ្សារី (Ali Akbar – Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាម​អ៊ីរ៉ង់មានប្រសាសន៍ថា “យើងរីករាយក្នុង​ការនាំយកភាពយន្តអ៊ីរ៉ង់មកកាន់បេះដូងនៃទីក្រុងភ្នំពេញ សប្ដាហ៍ភាពយន្តនេះ​គឺជាការប្រារព្ធ​ពិធី​នៃតម្លៃវប្បធម៌រួមគ្នារបស់យើង និងជាសក្ខីភាពមួយចំពោះ​ថាមពលដ៏យូរអង្វែងនៃវិស័យ ភាពយន្ត ដើម្បីភ្ជាប់វប្បធម៌​និងជាតិសាសន៍”។

លោកទូតបន្ថែមថា ទស្សនីយភាពភាពយន្តរបស់ប្រទេសអ៊ីរ៉ង់ គឺជាឧស្សាហកម្ម​ដ៏រស់រវើកនិងរីកចម្រើនជាយូរមកហើយ … ល្បីល្បាញ ដោយសារបែបផែន​ល្អតូចៗប្លែកពីគេ និងសាច់រឿងពោរពេញទៅដោយមនោសញ្ចេតនា។ ដោយមាន​ប្រវត្តិសាស្ត្រដ៏ សម្បូរបែបដែលមានរយៈពេលជាង៩ទសវត្សរ៍ ភាពយន្តសន្ទនា​ដំបូងរបស់អឺរ៉ង់ត្រូវបាន​ផលិតឡើងកាល​ពី៩០ឆ្នាំមុន ស្របពេលដែលរោង​ភាពយន្តដំបូងរបស់អីរ៉ងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០០ ដោយត្រឹមតែរយៈ​ប្រាំឆ្នាំ ប៉ុណ្ណោះបន្ទាប់ពីបងប្អូន Lumière បានបង្កើតរោងភាពយន្ត។
ក្នុងនាមជាសិល្បៈភាពយន្តដ៏ចំណាស់ជាងគេនិងជាទីស្ងប់ស្ញែងបំផុតរបស់ពិភពលោក ភាពយន្តអ៊ីរ៉ង់បានជះ ឥទ្ធិពលយ៉ាង​សំខាន់នៅក្នុងមហោស្រពថ្នាក់​ជាតិនិងអន្តរជាតិ ដោយទទួលបានការទទួលស្គាល់ និងកិត្តិយសជា សកល រួមមាននៅមហោស្រព Oscars, Cannes និង Berlin ផងដែរ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner