ឯកឧត្តម វង សូត ដឹកនាំប្រតិភូចុះទស្សនកិច្ចស្ថានីយ៍ពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះទស្សនកិច្ចសិក្សាទៅកាន់ស្ថានីយ ពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុង ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងសកម្មភាពទស្សនកិច្ចនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានពិនិត្យមើលចម្ការវាយតម្លៃកូនកៅស៊ូ seedlink (ចម្ការក្លូនពូជកៅស៊ូ) និងបានទស្សនាឧទ្យានបេតិកភណ្ឌកៅស៊ូតេជោ ធិបតី (ដើមកៅស៊ូ១០០ឆ្នាំ) ផងដែរ។

វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នេះបានចាប់បដិសន្ធិឡើង នៅឆ្នាំ១៩៥៥ ប៉ុន្តែបានផ្អាកសកម្មភាពនៅឆ្នាំ១៩៧០ ដោយសារសង្គ្រាម។ រហូតដល់ឆ្នាំ១៩៧៣ ទើបវិទ្យាស្ថានចាប់ផ្តើមការងារស្រាវជ្រាវឡើងវិញ។

វិទ្យាស្ថាន មានភារកិច្ចធ្វើការស្រាវជ្រាវសំខាន់ៗដូចជា៖ វិធីសាស្ត្រដាំដុះនិងការពារដំណាំ ការធ្វើពិពិធកម្មដំណាំចន្លោះរងកៅស៊ូ ពិពិធកម្មខ្លួននិងប្រៀបធៀបកូន ពិសោធន៍សរីរសាស្ត្រ និងប្រមូលផលទឹកជ័រ ធ្វើតេស្តចៀរជ័រវាយតម្លៃទិន្នផលចម្ការពិសោធន៍ជម្រើសពូជបឋម អភិវឌ្ឍធនធានសេនេទិចកៅស៊ូ រៀបចំអនុសាសន៍ក្លូនកៅស៊ូ ត្រួតពិនិត្យនិងវាយតម្លៃច្បារពូជ ផ្តល់វិញ្ញាបនបត្រច្បារពូជកៅស៊ូ បណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិទ្យាដល់ប្រតិបត្តិករកៅស៊ូ និងកៅស៊ូគ្រួសារជាដើម។រហូតមកដល់សព្វថ្ងៃនេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សម្រេចបានភាពជោគជ័យក្នុងការផលិតពូជកៅស៊ូចំនួន២ប្រភេទ ជាពូជកៅស៊ូរបស់កម្ពុជា និងកំពុងបញ្ចេញឱ្យកសិករធ្វើការដាំផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner