រដ្ឋបាលខេត្តកំពង់ធំ បានទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ពី សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា
អត្ថបទដោយ៖
ប៊ុន រដ្ឋា
(សៀមរាប)៖ នៅរសៀលថ្ងៃសុក្រ ទី ២៥ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពី ឯកឧត្ដម សាស្រ្តាចារ្យ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។
ថ្នាំដែលទទួលបានភរួមមាន ៖ Glimepiride 3mg ចំនួន 1,000 ប្រអប់ និង Glimepiride 2/500 ចំនួន 1,500 ប្រអប់។
ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណឯកឧត្ដម ស៊ុ សត្ថា ដែលបានឧបត្ថម្ភឱសថនេះ ជាការចូលរួមបង្កើនសមត្ថភាពរដ្ឋបាល និងមន្ទីរសុខាភិបាលខេត្ត ក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំងឺទឹកនោមផ្អែម ៕
ដោយ ៖ ប៊ុនរដ្ឋា








