ប្រកាសតែងតាំងព្រះគ្រូអនុគណ ព្រះចៅអធិការវត្តចំនួន២៥ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក។ពិធីប្រព្រឹត្តទៅ វត្តវេឡុវនោឡានស្វាយចេក នៃស្រុកស្វាយចេក។
និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ពិធីនេះមានសារៈសំខាន់ណាស់ សម្រាប់ទីវត្តអារាមនីមួយៗសម្រាប់ការគ្រប់គ្រងទទួលខុសត្រូវនិងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា៕
ដោយ៖ឃិន គន្ធា







