ផ្សាភ្ជាប់ជាមួយប្រជាជន ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បន្តនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ
អត្ថបទដោយ៖
ទាវ សារៈមុនី
ព្រះវិហារ៖ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារព្រមទាំងមន្ត្រីការងារបានអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋ ១៥គ្រួសារ ដែលរងផលប៉ះពាល់ និងរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ។
អំណោយដែលចែកជូនកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥មាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ ក្រុមការងារក៏បានប្រគេនគ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឃគង់នៅវត្តដាច់ស្រយាលមួយអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងផងដែរ៕
ដោយ៖ឡុង សំបូរ






ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕