ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ និងអគារសាធារណៈនៅស្រុកជ័យសែន បណ្ដាល​ឱ្យខូចខាតធ្ងន់និងស្រាល៥០ខ្នង

ព្រះវិហារ៖ អគារមណ្ឌលសុខភាព និងផ្ទះចំនួន៥០ខ្នង នៅឃុំចំនួនបី ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានរងការ​ខូច​ខាតធ្ងន់ស្រាល ខ្លះបាក់​ធ្លាក់ដល់ដី ,ខ្លះរបើកដំបូល ដោយសារខ្យល់កន្ត្រាក់ លាយឡំជាមួយនឹង​ការធ្លាក់ភ្លៀងមួយមេ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា តែមិនបណ្តាលឱ្យ​មានគ្រោះថ្នាក់ដល់មនុស្ស និងសត្វពាហនៈទេ។

លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែនបានឱ្យដឹងថា គ្រោះធម្មជាតិកាលពីល្ងាចថ្ងៃទី២៥ ខែមេសា បានកើតឡើងនៅឃុំចំនួនបី ក្នុង​ស្រុកជ័យសែន គឺឃុំស្អាង ឃុំតស៊ូ និងឃុំខ្យង។ ឃុំស្អាង របើកពិដាន​អគារ​សម្ភពនៃមណ្ឌលសុខភាពស្អាង ,ឃុំតស៊ូ ប៉ះពាល់បីផ្ទះ និងឃុំខ្យង ៤៧​ផ្ទះ។

ខណៈនេះដែរលោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការ​ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះឧទ្ទវ​ហេតុគ្រោះធម្មជាតិ ដែលតែងកើតឡើងជាយ​ថាហេតុ ដោយមិនត្រូវជ្រកភ្លៀងនៅក្រោមដើមឈើធំៗ ,ត្រូវបិទទូរស័ព្ទ ,មិនត្រូវ​នៅកណ្តាលវាល និងត្រូវស្វែងរកទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner