ផ្ទុះកំពង់ផែអ៊ីរ៉ង់ស្លាប់១៤នាក់ របួស៧៥០នាក់

បរទេស៖ ការបំផ្ទុះដ៏ធំមួយ នៅកំពង់ផែ ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ១៤នាក់ និងរបួសមនុស្ស ៧៥០នាក់ នេះបើតាមលោក Eskandar Momeni
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់។

នេះគឺជា កំពង់ផែពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសអ៊ីរ៉ង់។ កំពង់ផែ Shahid Rajaee នៅភាគខាងត្បូង ស្ថិតក្បែរច្រកសមុទ្រ Hormuz មួយនេះ ត្រូវបានគេដឹងថា មាន១ភាគ៥ នៃទិន្នផលប្រេងពិភពលោក ឆ្លងកាត់។

ទោះបីជាមូលហេតុ នៃការផ្ទុះនេះ មិនត្រូវបានគេ ដឹងច្បាស់ភ្លាមៗក៏ដោយ ការិយាល័យគយរបស់កំពង់ផែ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយទូរទស្សន៍រដ្ឋ បានឲ្យដឹងថា វាប្រហែលជាបណ្តាលមកពីអគ្គីភ័យ ដែលបានឆាបឆេះ នៅឃ្លាំងផ្ទុកសារធាតុគ្រោះថ្នាក់ និងសារធាតុគីមី។

កាសែត New York Times បានរាយការណ៍ថា មនុស្សម្នាក់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងដែរថា អ្វីដែលបានផ្ទុះ គឺជា សូដ្យូម Perchlorate ដែលជាធាតុផ្សំសំខាន់ នៅក្នុងឥន្ធនៈរឹង សម្រាប់មីស៊ីល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner