អភិបាលខេត្តកំពតប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋជាងមួយពាន់គ្រួសារនៅភូមិកំពង់នង់
អត្ថបទដោយ៖
សិលា សារិន
កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញចូលរួម ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុជូនពលរដ្ឋ និងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុង ស្រុកទឹកឈូខេត្តកំពត ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ២.២៩០ក្បាលដី ស្មើនឹង ១.០៣០គ្រួសារ។
ចំពោះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមាន៣ភូមិ រួមមាន ភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដីប៉ាន់ស្មាន ៦.៤៧២ក្បាលដី និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣.០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ៕
ដោយ៖ សិលា សារិន





