បុករះស្លាប់មនុស្ស១១នាក់នៅកាណាដា
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ មនុស្សចំនួន១១នាក់បានស្លាប់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ត្រូវបានគេបើកទៅបុករះ នៅក្នុងប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ។
ប៉ូលីសថា ជនសង្ស័យ ឈ្មោះ Kai-Ji Adam Lo អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ក្រោយពេលបើកឡាន Audi SUV ពណ៌ខ្មៅ ទៅបុករះ នៅឯពិធីជប់លៀង តាមដងផ្លូវមួយកន្លែង របស់ជនជាតិហ្វីលីពីន ស្ថិតនៅក្នុងទីក្រុង Vancouver។
ប៉ូលីស បាននិយាយថា ជនសង្ស័យ បានបង្ហាញខ្លួន នៅក្នុងតុលាការ មុនពេលបញ្ជូន ទៅឃុំឃាំង។ ប៉ូលីសថា គេមានប្រវត្តិ លើបញ្ហាសុខភាពផ្លូវចិត្ត។
នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានពិពណ៌នា ឧប្បត្តិហេតុនេះថា ជាការវាយប្រហារគិតទុក ដែលគំរាមកំហែងយ៉ាងខ្លាំង ចំពោះជនជាតិកាណាដា ប៉ុន្តែ ប៉ូលីសបានច្រានចោល ការសង្ស័យថា ពាក់ព័ន្ធនឹងអំពើភេរវកម្ម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ