HUMANS OF PHNOM PEΝΗ នឹងបើកប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ “COLOR OUTSIDE THE LINES” លើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិ នៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ

(ភ្នំពេញ)៖ Humans of Phnom Penh (HoPP), ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយសមាគម សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC), គឺមានមោទនភាពចំពោះការប្រកាសបើកដំណើរ ការ “Color Outside the Lines” ការប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ រយៈពេលពីរថ្ងៃ ដែលគាំទ្រ វប្បធម៌ខ្មែរ តាមរយៈសិល្បៈគំនូរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ ២០២៥ នៅសារមន្ទីព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទីសសរ-SOSORO រាជធានីភ្នំពេញ ។

គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសសម្រាប់សិល្បករខ្មែរ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគាត់ តាមរយៈគំនូរ និងរឿងរ៉ាវនៅពីក្រោយគំនូររបស់ពួកគេ ដើម្បីឱ្យមានការទទួលស្គាល់ប្រកបដោយអត្ថន័យនៅក្នុងក្រុមអ្នកច្នៃ ប្រឌិតនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិ នៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ ។

វិចិត្រករខ្មែរទូទាំងប្រទេសកម្ពុជា និងត្រូវបានអញ្ជើញឱ្យដាក់រូបគំនូររបស់ពួកគេដែលឆ្លុះបញ្ចាំងពី ប្រធានបទ “មរតកខ្មែរតាមរយៈសិល្បៈ” ដែលតំណាងឱ្យប្រទេសកម្ពុជា ទំនៀមទម្លាប់ មនុស្ស ទេសភាព ស្ថាបត្យកម្ម ឬ ការបកស្រាយផ្ទាល់ខ្លួននៃអត្តសញ្ញាណខ្មែរ។
អ្នកដែលចូលរួមប្រកួតត្រូវយករូបភាពគំនូរដែលមានគុណភាពខ្ពស់ ដោយដាក់បញ្ចូលនៅក្នុងវេបសាយរបស់ Humans of Phnom Penh តាមរយៈដំណលីង https://humansofphnompenh.com/artist/ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ។ ស្នាដៃសិល្បៈល្អជាងគេ ១៥នាក់ នឹងត្រូវបាន ជ្រើសរើសសម្រាប់ការតាំងពិព័រណ៌ ហើយអ្នកឈ្នះ ៣នាក់ នឹងទទួលបានទទួលបានរង្វាន់ពីកម្មវិធី ។

សូមបញ្ជាក់ថា ៖ Humans of Phnom Penh (HoPP) គឺជាវេទិកាដែលផ្តោតទៅលើការចែករំលែកនូវរឿងរ៉ាវ ទេពកោសល្យ និងភាពសម្បូរបែបនៃវប្បធម៌ក្នុងប្រទេសកម្ពុជា។ HoPP ប្តេជ្ញាចិត្តគាំទ្រសិល្បករខ្មែរ និងលើកកម្ពស់វិស័យ សិល្បៈច្នៃប្រឌិត ដែលជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner