លោក Trump ថា លោក Zelensky ត្រៀមលះបង់គ្រីមៀ ដូរសន្តិភាព

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រៀមខ្លួនរួចរាល់ទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដែលពាក់ព័ន្ធនឹងការលះបង់ទឹកដីគ្រីមៀ។

មុនឡើងយន្តហោះ Air Force One លោក ត្រាំ បានប្រាប់អ្នកកសែតថា ជំនួបរបស់គាត់ជាមួយលោក ហ្សេលេនស្គី ក្នុងពិធីបុណ្យសពរបស់សម្តេច Pope Francis បានប្រព្រឹត្តទៅយ៉ាងល្អ ហើយវាជាពិភាក្សាដ៏ល្អមួយ… គាត់កំពុងពិចារណាលើរឿងនោះ ហើយយើងនឹងឃើញវាឆាប់ៗនេះ។

លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា សាររបស់គាត់ទៅកាន់លោកប្រធានាធិបតី ពូទីន គឺ ច្បាស់ ណាស់… ខ្ញុំចង់ឱ្យគាត់ឈប់បាញ់ និង អង្គុយចុះ ហើយចុះកិច្ចព្រមព្រៀង។

រដ្ឋបាលលោក ដដូណាល់ត្រាំ មានផែនការទទួលស្គាល់តំបន់គ្រីមៀ ជាផ្នែកមួយនៃទឹកដីរុស្ស៊ី ដែលនេះជាសំណើសន្តិភាពរបស់អាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនកំពុង ប្រឈម មុខ ការ ប្រឆាំង ពី អ៊ុយក្រែន និង សម្ព័ន្ធមិត្ត អឺរ៉ុប។

ចំណែកអ្នកសម្រុះសម្រួលកំពុងជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែន ចូលតុកិច្ចចរចាមួយទល់មួយដោយផ្ទាល់ ដោយផ្អែកលើផែនការក្របខ័ណ្ឌដែលបង្ហាញដោយអាមេរិក ដើម្បីបិទបញ្ចប់សង្គ្រាមជាង ៣ ឆ្នាំកន្លងមកនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner