ទីប្រឹក្សាលោក Trump ថា រុស្ស៊ីមិនមែនជាសត្រូវអាមេរិកទេ

វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានចេញមុខទាត់ចោលការអះអាងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនិយាយថា អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៊ី ក្នុងនាមជនជាតិអាមេរិក។

កន្លងមក ទីក្រុងកៀវបានលើកឡើងថា អ៊ុយក្រែនកំពុងការពារប្រទេសលោកខាងលិចពីការគំរាមកំហែងរបស់រុស្ស៊ី។ ហើយថ្មីៗនេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងជាថ្មីនៅក្នុងបទសម្ភាសន៍មួយ ដែលមានគោលបំណងជំរុញឱ្យអាមេរិកផ្គត់ផ្គង់ជំនួយយោធា ជាជាងដើរតួជាអ្នកសម្របសម្រួលផ្នែកកាទូតថា ជនជាតិអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់អាមេរិក នោះគឺជនជាតិរុស្ស៊ី។

ជាការឆ្លើយតប ទីប្រឹក្សាសេតវិមានផ្នែករូបិយប័ណ្ណគ្រីបតូ និង AI លោក David Sacks ថ្មីៗនេះច្រានចោលការអះអាងរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ដែលថា អ៊ុយក្រែនកំពុងប្រយុទ្ធនឹងរុស្ស៊ី ក្នុងនាមជនជាតិអាមេរិក ហើយបានប្រកាសក្តែងៗថា រុស្ស៊ីមិនមែនជាសត្រូវរបស់អាមេរិកទេ ដូច្នេះអាមេរិកមិនគួរជួយអ៊ុយក្រែនសម្លាប់រុស្ស៊ីឡើយ។

បើតាមការបញ្ជាក់របស់លោក Sacks វាមិនត្រឹមត្រូវទេដែលគិតថា អ៊ុយក្រែនកំពុងជួយអាមេរិកប្រយុទ្ធជាមួយរុស្ស៊ីនោះ។ លោក Sacks គឺជាអ្នករិះគន់ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនជាយូរមកហើយ ដោយចាត់ទុករឿងនេះថា វាជាការប៉ុនប៉ងបង្វែលសង្គ្រាមអ៊ុយក្រែនទៅជា “សង្រ្គាមគ្មានទីបញ្ចប់”៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner