ក្រសួងប្រៃសណីយ៍ រកឃើញបេក្ខជន ១០រូប ជាបេក្ខជនជ័យលាភី លទ្ធផលដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសិស្សានុសិស្សដែលបានផ្ញើសំបុត្រចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

បេក្ខជនជ័យលាភីនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកសំបុត្រជ័យលាភីលេខ១ សម្រាប់បញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកចំនួន១៩២ប្រទេស។

ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ដោយត្រូវបានបែងចែកតាមតារាងពេលវេលាដូចខាងក្រោម៖
១- កុមារី ឃាង បញ្ញាវត្តី រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម
២- កុមារា តាំង ជីស៊ុន រៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ
៣- កុមារី ប៉ូ មុនីណាតាលី រៀននៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
៤- កុមារី ប៉ូឡូ សុខដានី រៀននៅវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប
៥- កុមារី ភោគ បុញ្ញតា រៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល
៦- កុមារី ម៉ន សុភារម្យ រៀននៅវិទ្យាល័យតាមាង ខេត្តកំពង់ចាម
៧- កុមារី ស្រឿន ស្រីគីម រៀននៅវិទ្យាល័យតាមាង ខេត្តកំពង់ចាម
៨- កុមារី សួង សូអេលីស រៀននៅសាលាវេស្ទើនអន្តរជាតិ រាជធានីភ្នំពេញ
៩- កុមារី ហុង រិទ្ធិរាសីពេជ្រ រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់
១០- កុមារី អាន លីលី រៀននៅអនុវិទ្យាល័យ សុខ អាន ស្មោង ខេត្តតាកែវ

ក្រុមការងាររៀបចំកម្មវិធីនឹងទាក់ទងទៅបេក្ខជនទាំង ១០រូប ដែលត្រូវបានជ្រើសរើស ដើម្បីជម្រាបជូនអំពីព័ត៌មានលម្អិតនៃការសម្ភាសន៍ និងរបៀបប្រើប្រាស់ប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner