ចិនបដិសេធលោក Xi តេទូរស័ព្ទទៅលោក Trump

ប៉េកាំង ៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ចេញមុខទាត់ចោលការអះអាងរបស់មេដឹកនាំអាមេរិក លោក Donald Trump ដែលថា ថ្មីៗនេះលោកបានសន្ទនាទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping។

ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២២ ខែមេសា ជាមួយទស្សនាវដ្តី TIME និងចុះផ្សាយថ្មីៗនេះ លោកប្រធានាធិបតី ត្រាំ បានអះអាងថា មេដឹកនាំចិន លោក Xi បានទូរស័ព្ទទៅគាត់ បើទោះបីជាទីក្រុងប៉េកាំងបានច្រានចោលក៏ដោយ។

ទោះជាយ៉ាងណា ប្រប្រធានាធិបតីអាមេរិករូបនេះមិនបាននិយាយថា ការនិយាយទូរស័ព្ទនោះ កើតឡើងនៅពេលណា ឬ បញ្ជាក់ពីអ្វីដែលត្រូវបានពិភាក្សានោះទេ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ជាខុន និយាយថា តាមដែលលោកដឹងនោះ គឺមិនមានការនិយាយទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរនាពេលថ្មីៗនេះ ដូចដែលលោកប្រធានាធិបតី ត្រាំ បានលើកឡើងទេ។

លោក Guo បន្ថែម ថា បច្ចុប្បន្នទាំងចិន និង អាមេរិក គ្មានការ ពិគ្រោះ យោបល់ ឬ ការឬការចរចាលើបញ្ហាសង្គ្រាមពន្ធគយរបស់លោក ត្រាំ ទេ។

ទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បានជាប់គាំងនៅក្នុងសមរភូមិសង្គ្រាមពាណិជ្ជកម្ម tit-for-tat ដែលផ្តួចផ្តើមឡើងពីការដំឡើងពន្ធរបស់លោកប្រធានាធិបតី ត្រាំ លើទំនិញចិនរហូតដល់ ១៤៥ ភាគរយលើផលិតផលជាច្រើន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner