លោក Putin ប្រកាសបទឈប់បាញ់ ៣ថ្ងៃ តែលោក Trump ចង់បានជាអចិន្ត្រៃយ៍

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់មិនពេញចិត្តជាខ្លាំង ក្រោយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់ត្រឹម ៣ថ្ងៃ ផ្ទុយពីអ្វីលោកចង់បានគឺឈប់ប្រយុទ្ធជាអចិន្ត្រៃយ៍។

អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន លាវីដ ប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី Trump មានការខកចិត្តកាន់តែខ្លាំង ចំពោះមេដឹកនាំរុស្ស៊ី លោក ពូទីន។

លោកស្រី ខារ៉ូលីន បាននិយាយទៀតថា លោកប្រធានាធិបតី ត្រាំ ចង់ឃើញបទឈប់បាញ់ជាអចិន្ត្រៃយ៍ក្នុងសង្គ្រាមអ៊ុយក្រែនជាមុនសិន ដើម្បីបញ្ឈប់ការកាប់សម្លាប់ និង បញ្ឈប់ការបង្ហូរឈាមជាង ៣ឆ្នាំមកនេះ។

លោកប្រធានាធិបតី ពូទីន បានប្រកាស បទឈប់បាញ់ ក្នុងអំឡុងថ្ងៃប្រារព្ធខួបលើកទី៨០ នៃ ជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់។

បើតាមវិមានក្រឹមឡាំង បទឈប់បាញ់ ៣ថ្ងៃនេះនឹងចូលជាធរមានចាប់ពីពាក់ កណ្តាលអធ្រាត្រថ្ងៃទី៧ ខែឧសភា រហូត ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែឧសភា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner