សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជជែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមទូរស័ព្ទ លើបញ្ហាមីយ៉ាន់ម៉ា, ពន្ធរបស់អាមេរិក និងប្រទេសទីម័រខាងកើត
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបានជួបជជែកតាមទូរស័ព្ទ ជាមួយលោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ។
បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបនោះ បានជជែកពីតួនាទីរបស់អាស៊ានក្នុងការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម៉័រខាងកើត ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។