ស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជារយៈពេលនេះ”ល្អណាស់”
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបង្ហាញជាបន្តបន្ទាប់អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកហើយ ជាមួយស្ថានភាពល្អណាស់ និងគិតចាប់ពីដើមសប្តាហ៍កន្លងមកក៏គុណភាពខ្យល់ស្ថិតក្នុងកម្រិតល្អណាស់ ដូចគ្នាផងដែរ។
ជាក់ស្តែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២១.៣៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
សម្រាប់ស្ថានភាពគុណភាពខ្យល់តាមរាជធានី ខេត្តនីមួយៗនៅថ្ងៃដដែលនេះមានដូចជា៖
ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ ក្នុងនេះមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន សម្រាប់ពណ៌បៃតងមានដូចជា មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តពោធិ័សាត់ ខេត្តសៀមរាប និង ខេត្តស្ទឹងត្រែង៕
ដោយ ៖ ម៉ាដេប៉ូ



