ត្រាំថានឹងមានកិច្ចព្រមព្រៀងដ៏អស្ចារ្យជាមួយឥណ្ឌា

បរទេស ៖ លោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងឥណ្ឌានឹងមានកិច្ចព្រមព្រៀងដ៏អស្ចារ្យ ជុំវិញសង្គ្រាមពន្ធគយ ដែលផ្តើមចេញពីមេដឹកនាំអាមេរិក រូបនេះ។

លោក Donald Trump បានប្រាប់បែបនេះ មុនពេលដែលលោកគ្រោងនឹងទៅប្រារព្ធពិធីគម្រប់១០០ថ្ងៃ នៃការឡើងកាន់តំណែងរបស់លោក នៅក្នុងរដ្ឋ Michigan នាថ្ងៃពុធនេះ។

មុនពេលឡើងជិះយន្តហោះ Marine One ទៅកាន់រដ្ឋ Michigan លោក Donald Trump ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា មានវឌ្ឍនភាពលើកិច្ចចរចាពាណិជ្ជកម្ម ដោយប្រាប់ថា «ប្រទេសឥណ្ឌានឹងមក ជាមួយដ៏អស្ចារ្យ នូវកិច្ចព្រមព្រៀងមួយ»។

លោក Trump បានរម្លឹកពី ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពី៣សប្តាហ៍មុន ហើយបញ្ជាក់ថា ភាគីឥណ្ឌាចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ការអត្ថាធិប្បាយរបស់លោក Trump កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក “ជិតស្និទ្ធនឹងប្រទេសឥណ្ឌា”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner