Trump ថា ពូទីនចង់បានសន្តិភាពនៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានលើកឡើងថា សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែចង់ចរចាកិច្ចព្រមព្រៀងសន្តិភាព ជាមួយអ៊ុយក្រែន ខណៈដែលកិច្ចចរចាបទឈប់បាញ់ ដែលសម្របសម្រួល ដោយក្រុងវ៉ាស៊ីនតោន ហាក់ដូចជាជាប់គាំង។

នៅពេលសួរ អំឡុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC ថាតើ ពូទីន ចង់បានសន្តិភាពទេ? លោក Trump បាននិយាយថា «ខ្ញុំគិតថាគាត់ចង់» ។ លោក Trump ក៏បានអះអាងផងដែរថា លោក ពូទីន ចង់គ្រប់គ្រងលើអ៊ុយក្រែនទាំងមូល ប៉ុន្តែ «ដោយសារតែខ្ញុំ គាត់នឹងមិនធ្វើដូច្នេះទេ»។

សេចក្តីថ្លែងការណ៍នេះកើតឡើង បន្ទាប់ពីលោក Trump កាលពីថ្ងៃសៅរ៍ បានចោទសួរថា តើមេដឹកនាំរុស្ស៊ីរូបនេះ ពិតជាចង់បានសន្តិភាព ឬយ៉ាងណា។ ជាការលើកឡើង បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Zelensky ប្រធានាធិបតីអ៊ុយក្រែន នៅឯព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

លោក Trump បាននិងកំពុងជំរុញ ឱ្យមានបទឈប់បាញ់ នៅក្នុងសង្រ្គាមរយៈពេល ៣ ឆ្នាំ ដោយបញ្ជូនមនុស្សទៅជួបលោក ពូទីន ប៉ុន្តែ ការសន្យាយុទ្ធនាការរបស់លោក ក្នុងការបញ្ចប់ជម្លោះ ក្នុងរយៈពេល ២៤ម៉ោងដំបូង បានបង្ហាញពីការបំភាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner