អាមេរិកព្រមលក់ប្រព័ន្ធការពារមីស៊ីលក្នុងតម្លៃ ២៦០លានដុល្លារឱ្យរ៉ូម៉ានី

វ៉ាស៊ីនតោន ៖ អាមេរិកបើកភ្លើងខៀវលក់ប្រព័ន្ធការពារដែនអាកាស MIM-104 ប៉ាទ្រីយ៉ូត ដល់ប្រទេសរូម៉ានី ក្នុងទំហំទឹកប្រាក់ប្រមាណ ២៦២លានដុល្លារ នេះបើតាមសេចក្តីប្រកាសលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំរូម៉ានីកាលពីថ្ងៃអង្គារ។

ការទិញ-លក់ប្រព័ន្ធការពារដែនអាកាសនេះ ក៏រួមមានទាំងរ៉ាដា AN/MPQ-65 និងស្ថានីយ៍បាញ់បង្ហោះ M903 ចំនួនពីរ ដែលនឹងជំនួសអង្គភាពរ៉ូម៉ានីពីមុន ដែលបានបរិច្ចាគដល់អ៊ុយក្រែនក្នុងខែកញ្ញា ឆ្នាំ២០២៤។

ការទិញ-លក់ប្រព័ន្ធការពារដែនអាកាសនេះទៀតសោត នឹងត្រូវប្រើប្រាស់មូលនិធិតាមរយៈជំនួយពីអង្គការ NATO។ បើតាមមការបញ្ជាក់របស់ស្ថានទូតអាមេរិក ប្រព័ន្ធការពារមីស៊ីលនេះ នឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសរូម៉ានី ទប់ទល់ការគំរាមកំហែងតាមអាកាសនៅក្នុងតំបន់សមុទ្រខ្មៅ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner