លោក Trump គ្រោងលក់សព្វាវុធយោធាលើកដំបូងឱ្យលោក Zelensky
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ ៖ រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងរៀបចំផែនការលក់គ្រឿងសព្វាវុធយោធាជាលើកដំបូងទៅឲ្យអ៊ុយក្រែន បន្ទាប់ពីចុះកិច្ចព្រមព្រៀងរ៉ែកម្រ។
បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភារួចហើយ ស្ដីពីសំណើនាំចេញសម្ភារៈយោធាទៅឱ្យអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៥០លានដុល្លារ ឬច្រើនជាងនេះ។
នេះជាការអនុញ្ញាតលើកដំបូងហើយ ចាប់តាំងពីលោកប្រធានាធិបតី Trump ចូលកាន់តំណែងក្នុងខែមករាមក ខណៈព័ត៌មានលម្អិតបន្ថែមពីវិសាលភាពនៃការលក់អាវុធនៅមិនទាន់មាននៅឡើយទេ។
ការលក់សព្វាវុធរបស់អាមេរិកចុងក្រោយនេះ កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងរ៉ែកម្រដ៏ចម្រូងចម្រាសរវាងអាមេរិក និងអ៊ុយក្រែន ត្រូវបានចុះហត្ថលេខាក្នុងថ្ងៃពុធសប្ដាហ៍នេះ៕
ប្រភព ៖ the guardian ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។