ស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំការប្រឡងចម្រៀងណូដូជីម៉ាន់ នៅខែកក្កដា​ខាងមុខ

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមសហការ ជាមួយមជ្ឈ​មណ្ឌល​​សហប្រតិបត្តិ​ការកម្ពុជា-ជប៉ុន(CJCC),ការិយាល័យទំនាក់ទំនងភ្នំពេញនៃ​មូលនិធិជប៉ុន នឹងរៀបចំនូវការប្រឡង​ចម្រៀង​ណូដូជីម៉ាន់​២០២៥ (ការប្រឡង​ចម្រៀង​ភាសា ជប៉ុន)នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅCJCC​ក្នុងឱកាសពិធី​បុណ្យ​ផ្កាយ (តាណាបាតា) ២០២៥ ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតក្នុងសប្ដាហ៍នេះបានបញ្ជាក់ថា ការប្រឡងចម្រៀងណូដូជី​ម៉ាន់(ចម្រៀង​ភាសាជប៉ុន) ត្រូវបាន​ប្រារព្ធឡើង​ក្នុង​គោលបំណង លើកទឹកចិត្តអ្នកសិក្សាភាសាជប៉ុនបានអនុវត្តការបញ្ចេញ​សំឡេង​ជាភាសាជប៉ុន។ លើស​ពីនេះ ទៀត ការប្រឡងនេះក៏មានគោលបំណងពង្រឹង​ចំណងមិត្តភាព និងការយល់ដឹងអំពីគ្នា​ទៅវិញទៅ មករវាងប្រជាជន​ជប៉ុន និង​កម្ពុជា តាមរយៈចម្រៀងភាសាជប៉ុនផងដែរ។

សេចក្តីប្រកាសបានបញ្ជាក់ថា ប្រជាជនកម្ពុជាគ្រប់រូបដែលចូលចិត្តច្រៀង​ចម្រៀង​ភាសាជប៉ុន ចូលរួម ប្រឡងចម្រៀងនេះ តាមរយៈ Microsoft Form ដែលមាន​ភ្ជាប់ (https://forms office. com/r/4GMZCnDOW)។ ផុតកំណត់ការដាក់​ពាក្យត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែមសូម​ទាក់ទង​មក​កាន់​ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ ១១២ ២ ) ឬផ្ញើអីម៉េលមកកាន់អាស័យដ្ឋាន៖
[email protected] 1
Embassy of Japan in the Kingdom of Cambodia Tel: 023 217 161, Email: [email protected] Official Website: www.kh.emb-japan.go.jp៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner