ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ធ្វើកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជា ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានធ្វើកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» ។ កិច្ចពិភាក្សានេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង  ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។

កិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» មានការជជែកពីភាពជាដៃគូនៃទំនាក់ទំនងកម្ពុជា និងបារាំង, ភាពជាដៃគូអន្តរជាតិនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ, ហកវ្រង់កូហ្វូនី, បេតិកភណ្ឌ, បម្លាស់ប្ដូរផ្នែកវប្បធម៌, សុខាភិបាល, បម្លាស់ប្ដូរនិស្សិត និងអ្នកស្ម័គ្រចិត្ត, កិច្ចសហប្រតិបត្តិការផ្នែកការពារ, និងបម្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជា ស្គាល់សន្ទុះថ្មីមួយចាប់ពីចុងឆ្នាំ២០២២ ដោយមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើន។ ផែនទីបង្ហាញផ្លូវមួយ កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីពង្រឹងភាពជាដៃគូនៃប្រទេសយើងទាំងពីរឱ្យកាន់ តែស៊ីជម្រៅក្នុងវិស័យគន្លឹះនានាដូចជា អភិបាលកិច្ច និងសិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិភណ្ឌ ក្នុងគោល ដៅលើកម្ពស់កម្រិតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ទំនោរនេះ នឹងបន្តមានជាមួយដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជាក្នុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។

ប្រទេសទាំងពីរ ធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់ទំនងទ្វេភាគី ក៏ដូច ជារំលឹកការប្រកាន់ខ្ជាប់រួមគ្នានូវការគាំពារចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងបញ្ហាសាកល។

ប្រទេសទាំងពីរ ក៏បានពង្រឹងផងដែរនូវកិច្ចសន្ទនាពហុភាគីដោយមានការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលនានា ដូចជា «សកម្មភាព សម្រាប់បញ្ញាសិប្បនិម្មិត» និង «អាហារូបត្ថម្ភសម្រាប់ការលូតលាស់/Nutrition for Growth» ដែលធ្វើឡើងនៅប្រទេស បារាំង។ ដំណើរទស្សកិច្ចកម្រិតខ្ពស់ នឹងបន្តកើតមាននៅខែមិថុនា ជាមួយការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទលើកទី៣ស្តីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ (UNOC3 ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមិថុនា នៅប្រទេសបារាំង)។

សកម្មភាពរបស់យើងនៅប្រទេសកម្ពុជាមានលក្ខណៈស្ថាបនា និងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា។។ កិច្ចសហប្រតិបត្តិ ការបារាំង-កម្ពុជាផ្តោតលើវិស័យសំខាន់ៗជាច្រើន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner