ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ្រើសរើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.)

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨រូប ដើម្បីបម្រើការងារនៅ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានមុខដំណែងដូចខាងក្រោម៖

  • បុគ្គលិកត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប
  • បុគ្គលិកអភិវឌ្ឍនិងថែទាំប្រព័ន្ធ ចំនួន ១រូប
  • បុគ្គលិកគ្រប់គ្រងប្រព័ន្ធ ចំនួន ១រូប
  • បុគ្គលិកសម្របសម្រួលកិច្ចការទូទៅ ចំនួន ១រូប
  • ជំនួយការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប
  • បុគ្គលិកទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការ និងផ្សព្វផ្សាយ ចំនួន ១រូប
  • បុគ្គលិករៀបចំផែនការ សរុប និងស្ថិតិ ចំនួន ១រូប
  • ជំនួយការទូទៅ ចំនួន ១រូប។

១. លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
  • មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
  • មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
  • មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
  • មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
  • មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
  • មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
  • ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
  • ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។

២. ភារកិច្ច និងគុណវុឌ្ឍិការទទួលខុសត្រូវ
សូមមើលនៅក្នុងផ្នែកភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយ សេចក្ដីជូនដំណឹងនេះ។

៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

  • ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
  • ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
  • ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។

៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស

  • បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Cover Letter និង Resume តាមរយៈ លោក ផៅ ឡាំ ទូរសព្ទ/តេឡេក្រាម ០៩៩ ៩៨៧ ៨៧៨ ឬអ៊ីមែល [email protected] ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។
  • បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬមកសម្ភាសជាមួយគណៈកម្មការជ្រើសរើស។

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner