ដំណឹងរីករាយ! សត្វជើងទៀនចាប់ផ្តើមពងកូនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

(ភ្នំពេញ)៖ សត្វជើងទៀន គឺសត្វស្លាបតំបន់ដីសើម។សត្វឈ្មោលប្រភេទនេះនៅពេលពេញវ័យមានខ្លួនពណ៌ខ្មៅស ចំពុះតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាល និងកផ្នែកខាងក្រោយពណ៌ប្រផេះ។ នៅរដូវបន្តពូជ សត្វឈ្មោលមានដងខ្លួនមានពណ៌ស និងស្លាបពណ៌ខ្មៅ។

ទីជម្រកសត្វស្លាបជើងទៀនគឺរស់នៅតាមជាយនៃតំបន់ដីសើម វាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ វាលស្រែជាដើម ហើយវាមានវត្តមានពេញមួយឆ្នាំ។ រដូវបន្តពូជចាប់ពី ខែមីនា ដល់ ខែមេសា ដោយមានពងចំនួន១ទៅ២គ្រាប់។

លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវបានឱ្យដឹងថានាដើមខែមេសាកន្លងមកក្រុមការងាររបស់លោកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានរកឃើញសំបុកពងកូនរបស់សត្វនេះចំនួន ១២សំបុក(ប្រមាណជា៤០គ្រាប់)។

គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏ជាទីតាំងដ៏សំខាន់ដែលសត្វស្លាបប្រភេទនេះតែងតែមានវត្តមានរកចំណី និងពងកូនជារៀងរាល់ឆ្នាំផងដែរ។

ក្រៅពីនេះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវ មានសត្វចាបព្រៃវែង, រនាលពណ៍, ត្រដក់ធំ, ត្រយងខ្លួនស, ទុងប្រផេះ, ស្មោញនិងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner