ប៉ាគីស្ថានបាតុកម្មដុតទង់ជាតិឥណ្ឌា
បរទេស ៖ ក្រុមបាតុករ នៅប្រទេសប៉ាគីស្ថាន បានដុតទង់ជាតិ របស់ប្រទេសឥណ្ឌា ក្រោយការវាយប្រហារ ដោយកាំជ្រួច ពីសំណាក់យោធាឥណ្ឌា នាព្រឹកថ្ងៃពុធនេះ។
នៅក្នុងបាតុកម្ម នៅទីក្រុង Hyderabad ក្រុមបាតុករប៉ាគីស្ថានបានដុតទង់ជាតិឥណ្ឌា បន្ទាប់ពីទីក្រុងញូវដែលី បានបាញ់មីស៊ីល ទៅលើប៉ាគីស្ថាន នៅក្នុងការកើនឡើងដ៏ធំ រវាងប្រទេសជិតខាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំងពីរនេះ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃពុធនេះ ឥណ្ឌាបានវាយប្រហារតាមអាកាស លើប៉ាគីស្ថាន សម្លាប់មនុស្ស៨នាក់ ដើម្បីជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្ស២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ ខែមេសា ហើយប៉ាគីស្ថានបានអះអាងថា នឹងសងសឹកវិញ។
ឥណ្ឌា និង ប៉ាគីស្ថាន បានប្រយុទ្ធគ្នាពេញលក្ខណៈ បីដង ចាប់តាំងពីទទួលបានឯករាជ្យ ពីអង់គ្លេស ក្នុងឆ្នាំ១៩៤៧។ ប្រទេសទាំងពីរទាមទារតំបន់កាស្មៀរ ទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែក នៃតំបន់ជម្លោះ មួយនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
