ប្រដាល់សកលកម្ពុជា ចូលរួមជើងឯកអាស៊ីអាយុក្រោម២២ឆ្នាំរំពឹងខ្ពស់ឈ្នះមេដាយជូនជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ជម្រើសជាតិកីឡាប្រដាល់សកល៣រូបរួមនិងគ្រូបង្វឹកមួយរូប ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំ២០២២ នៅប្រទេសស្រីលង្កា ដែលការប្រកួតផ្លូវការចាប់ពីថ្ងៃទី១០ដល់២៤ ខែ ឧសភា ឆ្នាំ២០២៥។

កីឡាករប្រដាល់សកលជម្រើសជាតិទាំង៣រូបនេះ នឹងត្រូវធ្វើការប្រកួតលើ៣ប្រភេទទម្ងន់ ក្នុងនោះ កីឡាករ នា សុវណ្ណ ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម កីឡាករ រ៉ុន វិរៈ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាករ ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

ចំពោះសមាសភាពកីឡាករជម្រើសជាតិប្រដាល់សកលទាំង៣រូប ត្រៀមចូលរួមជើងឯកអាស៊ីនៅស្រីលង្កានេះ ត្រូវបាន លោក ចេង ដារ៉ា គ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិ អះអាងថា បច្ចុប្បន្នមើលឃើញថា កម្លាំងរៀងនូវស្ទើនៅឡើយ រីឯបច្ចេកទេសនិងទិចនិចប្រកួតគឺល្អ ខណៈការហ្វឹកហាត់ត្រៀមនេះ លោកជាគ្រូបង្វឹកកំពុងជំរុញបង្កើនការហ្វឹកហាត់ទាំងកម្លាំងនិងបច្ចេកទេសប្រកួត។ជាមួយការប្រកួតដ៏ធំនេះ ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិប្រដាល់សកល លោក សង្ឈឹមខ្ពស់ថា កីឡារទាំង៣រូបនេះ មានលទ្ធភាពខ្ពស់នាំយកមេដាយបានមកជូនជាតិ ខណៈឧបសគ្គប្រទេសខ្លាំងៗលោកមិនមានការព្រូយបារម្ភនោះឡើយ ដ្បិតគេក៏ហាត់យើងក៏ហាត់។

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង៣រូប កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមជើងឯកយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំនៅស្រីលង្កា បានបង្ហើបថា ពួកគេកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដុះខាតសមត្ថភាពយ៉ាងខ្លាំង ដើម្បីបំពេញកម្លាំងនិងបច្ចេកទេស ដ្បិតការប្រកួតនេះ គឺជាការប្រកួតកម្រិតអាស៊ីដែលពួកគេបានចូលរួមលើកដំបូង។ដូច្នោះការប្រកួតនេះ ពួកគេនិងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំយកលទ្ធផលល្អជូនកម្ពុជា។

គួរឱ្យដឹងដែរថា សម្រាប់ព្រឹត្តិការណ៍ប្រកួតយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជាធ្លាប់ចូលរួម២លើករួចមកហើយ ដោយលើកទី១ពុំទទួលបានមេដាយនោះទេ ខណៈលើកទី២នៅប្រទេសថៃដដែលកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១និងមេដាយប្រាក់មួយ ខណៈលើកទី៣នៅប្រទេសស្រីលង្កាដែលមានប្រទេសអាស៊ីចូលរួមជាង៣០ប្រទេសនេះ កម្ពុជាក៏មានក្តីសង្ឈឹមខ្ពស់នាំយកមេដាយបានជូនជាតិ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner