ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជប៉ុននៅខេត្តកំពង់ធំ
កំពង់ធំ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥បានអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជម្រាបដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូរួមដំណើរ ប្រធានគ្រប់គ្រងរោងចក្រ MIRARTH Agri Tech បានរាយការណ៍អំពីដំណើរការផលិតគ្រាប់ស្វាយចន្ទី ចាប់ពីដំណាក់កាលដើមរហូតដល់ការបញ្ចប់។ ក្រុមហ៊ុនបានផ្តោតខ្លាំងលើគុណភាពនៃចំណីអាហារ និងបានប្ដេជ្ញាផលិតបាន ៣ តោនក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងគោលដៅនាំចេញ១ ៥០០ តោនក្នុងមួយឆ្នាំ៕






ដោយ៖ប៊ុនរដ្ឋា