លោក ឡេង តុង ចូលរួមរត់ម៉ារ៉ាតុងនៅអាមេរិក ជាការរំលេចអត្តសញ្ញាណកីឡារបស់កម្ពុជាទៅកាន់ពិភពលោក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្មីៗនេះលោក ឡេង តុង អ្នករត់ចម្ងាយឆ្ងាយមួយរូបនៅកម្ពុជា បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ Cincinnati Flying Pig Marathon លើកទី២៧ នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ដែលមានអត្តពលិកកីឡាករកីឡាការិនីមកពីជុំវិញពិភពលោកជាង៣ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍ដ៏ធំរៀបចំដោយសហរដ្ឋអាមេរិកនេះ មានវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងវិញ្ញាសារត់ចម្ងាច៤២គីឡូម៉ែត្រ ។ក្នុងចំណោមចំនួន៥ខាងលើនេះ លោក ឡេង តុង បានជ្រើសរើសវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រ ដោយលោក ជាប់លេខរៀងទី ១២៤២ ចំណោមអ្នកចូលរួមរត់៥៦២៧នាក់ ប្រើថេរៈវេលារត់ចំនួន៣ម៉ោង៥៤នាទី.២០វិនាទី។

ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏ំធំនៅអន្តរជាតិនេះ លោកបានរត់ដោយលើកបង្ហាញទង់ជាតិកម្ពុជា ដែលបានបង្ហាញប្រជាជនលើពិភពលោក អំពីអត្តសញ្ញាណជាតិខ្មែរ។ជាជំហានបន្ទាប់ទៀត លោក ឡេង តុង គ្រោងនឹងចូលរួមរត់នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំនៅទីក្រុង ប៊ែឡាំង ប្រទេសអាឡឺម៉ង ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែ កញ្ញា អមជាមួយកីឡារកម្ពុជា៦រូបផ្សេងទៀតផងដែរ។

លោក ឡេង តុង អ្នករត់ដ៏សកម្មនៅកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ហេតុផលដែលនាំឱ្យលោក ជាជនជាតិខ្មែរ ចុះឈ្មោះចូលរួមរត់នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅសហរដ្ឋអាមេរិនេះ ដោយ លោក ចង់បង្ហាញពិភពលោកថា នៅកម្ពុជាក៏មានវិស័យកីឡារីកចម្រើន ជាក់ស្តែងដូចជាកីឡារត់នេះជាដើម។
លោក ក៏បានរំលេចទៀតថា ការដែលពលរដ្ឋកម្ពុជាមានឱកាស បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិបែបនេះ ព្រោះនៅប្រទេសកម្ពុជា មានសុខសន្តិភាព និងការរីកចម្រើន ក្រោមធ្លាប់ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន អតីនាយករដ្ឋមន្រ្តី និងក្រោមការដឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ។អ្នករត់ដ៏សកម្មរូបនេះ សង្ឃឹមជឿជាក់ថា ថ្ងៃណាមួយប្រជាពលរដ្ឋយើងចំនួន ១ លាន៨សែននាក់នឹងរត់ហាត់ប្រាណជាប្រចាំនៅតាមដងផ្លូវ ដើម្បីលើកកំពស់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។

គួរឱ្យដឹងដែរថា លោក ឡេង តុង ជាអ្នកស្រលាញ់កីឡារត់មួយរូបនៅកម្ពុជា ស្ទើតែគ្រប់ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ លោក តែងតែចូលរួមមិនដែលអាកខានឡើយ។ជាមួយគ្នានោះ ភាគច្រើនលោករត់លើវិញ្ញាសា១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងវិញ្ញាសារត់៤២គីឡូម៉ែត្រ ហើយ ថ្មីៗនេះ លោក ក៏បានបំបែកកំណត់ត្រារត់របស់លោកលើវិញ្ញាសារត់ចម្ងាយ២១ និង៤២កីឡូម៉ែត្រនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ការរត់ជាប្រចាំនឹងផ្តល់អត្ថប្រយោជន៏ដល់រាងកាយយើងជាច្រើនរួមមាន៖ ១. ធ្វើ ឱ្យបេះដូងយើងជាពិសេសស្រទាប់សាច់ដុំរឹងមាំ ជួយច្របាច់បាញ់ចរន្តឈាមកាន់តែខ្លាំង ទៅចិញ្ចឹមសរីរាង្គ ដើម្បីកាត់បន្ថយសម្ពាធឈាម បង្កើនកំរិតជាតិខ្លាញ់ល្អ (HDL) កាត់បន្ថយកំរិតខ្លាញ់អាក្រក់ (LDL) ក្នុងឈាម រួមចំណែកបញ្ជៀសហានីភ័យដោយសារជំងឺដាច់សសៃឈាមខួរក្បាល (Stroke) និងជំងឺគាំងបេះដូង (Heart attack) ដោយសារការរត់ធ្វើឱ្យភាពយឺត រស (Elasticity) នៃសរសៃឈាមក្រហមកើនដល់ទៅ៣ដង និងមុខងារសួតកើនដល់ទៅ២ដង ធៀបនឹងអ្នកមិនរត់។ ២. បង្កើនកំរិតរ៉ែ ក្នុងកំហាប់ឆ្អឹង និងភាពរឹងមាំរបស់សាច់ដុំនឹងសន្លាក់ រួមចំណែកកាត់បន្ថយជំងឺពុកឆ្អឹង និងទប់លំនឹងកុំឱ្យងាយដួលក្នុងពេលវ័យចាស់ជរា ។

៣. តាមការសិក្សាបានបង្ហាញថា កីឡារត់ជាប្រភេទកីឡាកំពូលក្នុងការដុតថាមពល កាត់បន្ថយជាតិខ្លាញ់ដែលធ្វើឱ្យយើងធាត់បានខ្ពស់ជាងប្រភេទកីឡាផ្សេងៗទៀត រួមចំណែកកាត់បន្ថយជំងឺទឹកនោមផ្អែមប្រភេទ២ ការទទួលដំណេកមិនស្កប់ស្កល់ ខ្លាញ់រុំថ្លើម ជំងឺមហារីក និងឱកាសគ្មានបុត្រផងដែរ។ ៤. កាត់បន្ថយស្ត្រេស្ត្រ និងវ័យចាស់ជរា៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner