អ៊ីស្រាអែលវាយលុកផ្លូវអាកាសជាថ្មីកម្ទេចកំពង់ផែ យេម៉ែន

ហ៊្សេរុយសាឡឹម ៖ ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើកំពង់ផែ Hodeidah ភាគខាងលិចប្រទេសយេម៉ែនកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

ការវាយប្រហារនេះកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែលបានចេញការព្រមានអំពីការជម្លៀសខ្លួនចេញពីកំពង់ផែយេម៉ែនចំនួនបីកន្លែង ចំពេលមាន ភាព តានតឹង ក្នុង តំបន់កើនឡើង និង ការ វាយ ប្រហារ តាម អាកាស របស់ អ៊ីស្រាអែល ជា បន្តបន្ទាប់ សំដៅ លើ ទីតាំង ក្រុមហ៊ូទីក្នុង ប្រទេស យេម៉ែន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន កងកម្លាំងហ៊ូទីបានបាញ់មីស៊ីលមួយគ្រាប់នៅភាគកណ្តាលអ៊ីស្រាអែល ដែលយោធាអ៊ីស្រាអែលបាននិយាយថា ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងមីស៊ីល Arrow របស់ខ្លួន។

ជាការឆ្លើយតបនោះ អ៊ីស្រាអែលបើកការវាយ ប្រហារ ផ្លូវអាកាស ជា ច្រើន លើក ក្នុង ប្រទេស យេម៉ែន រួម ទាំង ការ វាយ ប្រហារ ដ៏ ធំ មួយ កាល ពី ថ្ងៃ អង្គារ ដែល បដែលបានកំណត់គោលដៅលើព្រលាន យន្តហោះ អន្តរជាតិ រដ្ឋធានីសាណាអា នាំឱ្យឆេះយន្តហោះជាច្រើនគ្រឿង និងខាតបង់ប្រហែល ៥០០លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner