ការប្រកួតបាល់ទះដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ មាន ១៧ក្រុមចូលរួមប្រជែង
(តាកែវ)៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ ដែលរៀបចំដោយ ស្នងការដ្ឋានគរបាលខេត្តតាកែវ នឹងដំណើរការប្រកួតផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ដោយមាន១៧ក្រុមចូលរួមប្រជែង ។
នេះបើយោងតាមការបញ្ជាក់ ក្រោយកិច្ចប្រជុំបច្ចេកទេសនិងចាប់ពូល នាព្រឹកថ្ងៃច័ន្ទ ទី១២ ខែ ឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋានគរបាលខេត្ត តាកែវ។

ការប្រកួតនេះ ដំណើរការប្រកួតរយៈ១៩ថ្ងៃ ចាប់ពីថ្ងៃ១៣ដល់ថ្ងៃទី៣១ ខែ ឧសភា ក្នុងនោះ១៧ក្រុមចែកបែងចែកជា៤ពូល ក្នុងមួយពូលមាន៤និង៥ក្រុម គឺពូលA មាន ១.ក្រុមមបាល់ទះអធិការដ្ឋាន.នប.ក្រុងដូនកែវ ២.ក្រុមបាល់ទះវិទ្យាល័យ ១ឧសភា ៣.ក្រុមបាល់ទះចលនាយុវជន ១៥៧ ៤.ក្រុមបាល់ទះអធិការដ្ឋាន.នប.ច្រកទ្វារកំពង់ក្រសាំង ៥.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកព្រៃកប្បាស ។ពូលB មាន១.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកបូរីជលសារ ២.ក្រុមបាល់ទះកងអន្តរាគមន៍ពិសេស ៣.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកអង្គរបូរី ៤.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកទ្រាំង ។ពូលCមាន១.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកគិរីវង់ ២.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកត្រាំកក់ ៣.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកកោះអណ្តែត ។ពូលDមាន១.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកបាទី ២.ក្រុមបាល់ទះវិទ្យាល័យហ៊ុនសែនត្នោតជុំ ៣.ក្រុមបាល់ទះធនាគារ ABA និង៤.ក្រុមបាល់ទះអធិការដ្ឋាន.នប.ស្រុកសំរោង។ ដោយធ្វើការប្រកួតតាមរូបមន្តជម្រុះក្នុងពូល ក្នុងពួលនីមួយៗត្រូវជ្រើសរើសក្រុមខ្លាំងចំនួន២ក្រុម គឺ១និង២ក្នុងពូលយកទីប្រកួតខ្វែងពូលលេខ១ជូបនិងលេខ២ ដើម្បីចម្រាញ់យក៤ក្រុមឡើងទៅប្រកួត១ភាគ៤ ហើយ២ក្រុមខ្លាំងចម្រាញ់យក២ក្រុមក្នុងវគ្គ១ភាគ៤ ឡើងទៅកាន់វគ្គផ្តាច់ព័ត្រដណ្តើមចំណាត់ថ្នាក់១ក្លាយជាម្ចាស់ពានរង្វាន់ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១។

ការប្រកួតបាល់ទះរដូវកាលទី១នេះ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ម៉ែន លី ស្នងការនគរបាលខេត្ត តាកែវ មានប្រសាសន៍ឱ្យដឹងថា ជាការប្រកួតដើម្បីចម្រាញ់ជ្រើសយកកីឡាករឆ្នើមប្រចាំខេត្ត តាកែវ ត្រៀមចូលរួមប្រកួតតំណាងឱ្យខេត្តចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ។

ក្នុងនោះព្រឹត្តិការណ៍ប្រកួតនេះ ក៏ជាការចូលរួមបំផុសវិស័យកីឡាបាល់ទះក្នុងខេត្តតាកែវឱ្យកាន់តែផុសផុល ដើម្បីបំផុសយុវជនឱ្យងាក់មកលេងកីឡាដែលផ្តល់ជូននូវសុខភាព ប្រាជ្ញាឆ្លាតវៃ ជៀសឆ្ងាយពីគ្រឿងញាន និងអំពើរអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ជាពិសេស ចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទះ ស្របតាមចក្ខុវិស័យរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោមការចង្អលបង្ហាញរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ទន្ទឹមជាមួយគ្នានោះ ក៏ជាចលនាចូលរួមចំណែកបំផុសផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត កីឡារស់ក្នុងសន្តិភាព៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
