ក្រុមហ៊ុន Cambrew សហការជាមួយ Wingmall ពង្រីកវិសាលភាពនៅក្នុងទីផ្សារឌីជីថល
ភ្នំពេញ ៖ ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។

វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន Cambrew ហើយដឹកជញ្ជូន ទៅដល់ទីតាំងដោយផ្ទាល់តែម្តងត្រឹមតែ ១០ ទៅ ២០នាទីប៉ុណ្ណោះ។ ហាង Carlsberg មានលក់ផលិតផលជាជាច្រើននៅលើ Wingmall ដូចជា៖ ស្រាបៀរ Carlsberg, Angkor, Singha,Blanc 1664 ព្រមទាំងភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតរួមមាន៖ Sting, Pepsi, Mirinda, 7Up និងទឹកបរិសុទ្ធ Angkor Puro ដែលមានប្រភពក្នុងស្រុក ជាដើម។

ភាពជាដៃគូនេះ នឹងធ្វើឱ្យការបញ្ជាទិញកាន់តែងាយស្រួល និងរលូន ដែលជាការបោះជំហានដ៏សំខាន់មួយទៀតក្នុ ងការជំរុញការប្រើប្រាស់ទីផ្សារទិញទំនិញតាមប្រព័ន្ធអនឡាញឱ្យកាន់រីកដុះដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។
លោក Vladimir Vava អគ្គនាយកក្រុមហ៊ុន Cambrew (Carlsberg Cambodia) បានលើកឡើងថា៖ “ការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Wing Inter Logistics Technologies នឹងធ្វើឱ្យផលិតផលជាច្រើនរបស់យើងខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់យើងផងដែរ។ ភាពដៃគូជាយុទ្ធសាស្រ្តនេះ គឺលើសពីការបង្កើនវិសាលភាពផលិតផលរបស់យើងខ្ញុំនៅក្នុងទីផ្សារ ពោលគឺជាចក្ខុវិស័យរួមគ្នាដើម្បីធ្វើឱ្យអនាគតនៃទីផ្សារលក់រាយតាមប្រព័ន្ធអនឡាញកាន់តែមានភាពច្នៃប្រឌិត ហើយឆ្លើយតបតម្រូវការអតិថិជនកាន់តែប្រសើរថែមទៀត។

ភាពជាដៃគូនេះត្រូវបានបង្កើតឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការមួយរវាងក្រុមហ៊ុន Cambrew និង Wingmall កាលពីថ្មីៗនេះ ដែលកិច្ចសហការនេះជួយឱ្យ Wingmall ទទួលបានការជឿជាក់កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អាជីវកម្ម B2B មកចូលរួមកាន់តែច្រើនឡើងដើម្បីជំរុញការលក់របស់ខ្លួននៅលើថ្នាលទិញទំនិញតាមអនឡាញដ៏លេចធ្លោមួយនេះ។
លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែលជាក្រុមហ៊ុនមេ របស់ Wingmall បានលើកឡើងថា៖ “ភាពជាដៃគូនេះគូសបញ្ជាក់ពីចក្ខុវិស័យរួមគ្នារបស់យើងក្នុងការជំរុញបរិវត្តកម្មឌីជីថលសម្រាប់វិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា។ ការដាក់បញ្ចូលផលិតផលភេសជ្ជៈច្រើនជម្រើសរបស់ Cambrew នៅលើ Wingmall ពិតណាស់នឹងធ្វើឱ្យបទពិសោធន៍ទិញទំនិញតាមអនឡាញរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើងជាមួយផលិតផលដ៏សម្បូរបែប។ ថ្នាលទិញទំនិញតាមអនឡាញរបស់យើងផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរក បញ្ជាទិញ ព្រមទាំងសេវាកម្មដឹកជញ្ជូនដ៏ទុកចិត្តបំផុត ដោយប្រាកដថាអតិថិជនមិនមានភាពស្មុគស្មាញរាល់ពេលទិញផលិតផលដែលចង់បាន។”

ពិសេសជាងនេះទៅទៀត រាល់ការកុម្ម៉ង់ផលិតផលរបស់ក្រុមហ៊ុន Cambrew នៅលើ Wingmall អតិថិជន ក៏ដូចជាដេប៉ូទទួលសិទ្ធចែកចាយទាំងអស់នឹងទទួលបានការដឹកជញ្ជូនទៅដល់ទីតាំងដោយមិនអស់ថ្លៃសេវាឡើយ។ បន្ថែមពីលើនេះ ដៃគូចែកចាយទាំងអស់ ក៏អាចប្រើប្រាស់សេវាកម្ម ‘ទិញមុន ទូទាត់តាមក្រោយ’ របស់ធនាគារ វីង នៅលើ Wingmall ដោយផ្ទាល់តែម្តង ដែលធ្វើឱ្យការទូទាត់កាន់តែមានភាពបត់បែន។ សម្រាប់ដៃគូអាជីវកម្មដែលចាប់អារម្មណ៍ប្រើប្រាស់សេវាកម្មនេះ សូមទាក់ទងទៅកាន់ក្រុមការងារក្រុមហ៊ុន Cambrew។ ជាងនេះទៅទៀត កម្រៃសេវា Wingmall មានតម្លៃទាប ដែលជួយឱ្យដៃគូអាជីវកម្មទទួលបានដំណោះស្រាយលើការចំណាយកាន់តែមានប្រសិទ្ធភាព។

ដើម្បីអបអរសាទរភាពជាដៃគូនេះ ក្រុមហ៊ុន Cambrew នឹងផ្តល់ជូនការបញ្ចុះពិសេស ៣០% សម្រាប់ការកុម្ម៉ង់លើកដំបូងចំនួន២ដងនៅលើ Wingmall ដោយគ្រាន់តែបញ្ចូលលេខកូដ CARLSBERG30 នៅពេលទូទាត់។ ការផ្តល់ជូននេះមានកំណត់ សូមរួសរាន់ឡើង៕ ដោយ គ្រី សម្បត្តិ
