បាល់ទះដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ផ្តល់ឱកាសឱ្យយុវជន កសាងសមត្ថភាពក្លាយជាកីឡាករអាជីព

អត្ថបទដោយ៖
ជាវ ចន្ធូ

(តាកែវ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ដណ្តើម ពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ ដែលរៀបចំដោយស្នងការដ្ឋានគរបាលខេត្ត តាកែវ បានដំណើរការប្រកួត ជាមួយនិងការចូលរួមប្រកួតប្រជែងពីក្រុមបាល់ទះយុវជនក្នុងខេត្ត តាកែវ សរុបចំនួន ១៧ក្រុម ។

ព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំប្រចាំ ខេត្តតាកែវ មួយនេះ ត្រូវបានប្រជាពលរដ្ឋ សិស្សនុសិស្ស និងយុវជនបានសម្តែងការអបអរសាទ និងគាំទ្រយ៉ាងខ្លាំង ព្រោះវាជាសកម្មភាពចូលរួមអភិវឌ្ឍន៍កីឡាបាល់ទះនៅក្នុងខេត្តឱ្យកាន់តែរីកចម្រើន ផ្តល់ឱកាសឱ្យយុវជនបានមកប្រកួតប្រជែងបង្ហាញសមត្ថភាពអាចននឹងវិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទះអាជីព តាមរយៈជាប់ជាកីឡាករជម្រើសរបស់ខេត្តលេងនៅក្នុងពានង្វាន់ថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយយុវជនក៏ត្រូវបានតាមបណ្តាក្លឹបសម្លឹងឃើញ ពិសេស ក៏ទទួលបានឱកាសច្រើនក្លាយជាកីឡាករជម្រើសជាតិ តាមរយៈការចម្រាញ់ជ្រើសរើសពីថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ។

ព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំនេះ ប្រសិនបើបង្កើតឱ្យមានជារៀងរាល់ឆ្នាំ បានរួមចំណែកយ៉ាងច្រើននៅក្នុងការអភិវឌ្ឍន៍ មានដូចជា៖១. យុវជនវ័យក្មេង ចាប់ផ្តើមចូលរួមលេងនិងហ្វឹកហាត់កីឡាបាល់ទះ នោះធនធានកីឡារបាល់ទះក៏មានច្រើន ២. យុវជនទទួលបានសុខភាពមាំមួន ប្រាជ្ញាឆ្នាតវៃ បង្កើតបានជាសាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញាន និងអំពើរឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើប ពិសេស បានជួយលើកកម្ពស់ជីវភាពរីកចម្រើន និងជួយធ្វើឱ្យភូមិ ឃុំមានសុវត្ថិភាព ។

លោក ឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគបាលនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ស្ថាបនិក បង្កើតការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ បានមានប្រសាសន៍ថា ពានរង្វាន់កីឡាបាល់ទះនេះបានបង្កើតឡើង ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរបមហា ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសកម្មភាពរួមចំណែកបំផុសអភិវឌ្ឍវិស័យកីឡា នៅព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើន។ ទន្ទឹមជាមួយគ្នានោះ ការប្រកួតនេះ ក៏ជាយុទ្ធសាស្រ្តដែលបានដាក់ចេញដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ទីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឱ្យស្នងការដ្ឋានគរបាលរាជធានីខេត្ត បង្កើតការប្រកួតកីឡាបាល់ទះ ដើម្បីបំផុសទាក់ទាញដល់យុវជនចូលរួមលេងកីឡាបាល់ទះឱ្យផុសផុល និងចម្រាញ់បានធនធានឆ្នើមៗតំណាងជាតិប្រកួតដណ្តើមបានមេដាយលើឆាកអន្តរជាតិ នាពេលអនាគត ។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះណ្តើម ពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ ដំណើរការប្រកួតរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី១៣ បញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដោយមាន ១៧ចូលរួម ចែកចេញជា ៤ពូល A .B.C.Dអនុវត្តតាមរូបមន្តជម្រុះក្នុងពូល ដោយវគ្គជម្រុះក្នុងពូលចម្រាញ់ជ្រើសរើស ២ក្រុមក្នុងពូលនីមួយៗឡើងប្រកួតខ្វែងពូលវគ្គ៨ក្រុម ហើយក្រុមឈ្នះ៤ក្រុមឡើងទៅប្រកួតវគ្គ១ភាព៤ និង២ក្រុមខ្លាំងចម្រាញ់បានពីវគ្គ១ភាគ៤ ឡើងទៅប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ពាន៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner