ចិនជះលុយ ៩ពាន់លានដុល្លារជួយអភិវឌ្ឍន៍តំបន់អាមេរិកឡាទីន និង ការាបៀន

ប៉េកាំង ៖ មេដឹកនាំកំពូលចិនប្រកាសផ្តល់ប្រាក់កម្ចីថ្មីជាង ៩ពាន់លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីន និងតំបន់ការាបៀន។

លោកប្រធានាធិបតីចិន Xi Jinping បានប្រកាសបែបនេះ នៅក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកា China-CELAC ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។

ប្រមុខរដ្ឋចិនរូបនេះ បានគូសបញ្ជាក់ថា ពាណិជ្ជកម្មចិន និងបណ្តាប្រទេសនៅអាមេរិកឡាទីន បានកើនឡើងលើសពី ៥០០ពាន់លានដុល្លារជាលើកដំបូងកាលពីឆ្នាំមុន ពោលគឺកើនឡើង ៤០ដង បើធៀបនឹងដើមសតវត្សនេះ។

ក្រៅពីពាណិជ្ជកម្ម លោកប្រធានាធិបតី Xi បានបង្ហាញពីការត្រៀមខ្លួន ដើម្បីប្រកៀកស្មាជាមួយបណ្តាប្រទេសនានា ចំពេលមានការកើនឡើងលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយម។

បន្ថែមលើនេះ លោកប្រធានាធិបតី Xi ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ននិងថាមពលផងដែរ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner