លោក Trump ថា កាតាជះលុយ ២០០ពាន់លានដុល្លារទិញយន្តហោះ Boeing

ដូហា ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃពុធ បានប្រកាសពីអ្វីដែលលោកបានពិពណ៌នាថា ជាការបំបែកកំណត់ត្រាមិនធ្លាប់មាន ក្រោយក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ទិញយន្តហោះរបស់ Boeing ចំនួន ១៦០គ្រឿង ក្នុងកិច្ចព្រមព្រៀងតម្លៃ ២០០ពាន់លានដុល្លារ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលលោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់នៅទីក្រុងដូហាជាមួយប្រមុខរដ្ឋកាតា ព្រះអង្គម្ចាស់ Emir Sheikh Tamim bin Hamad Al Thani។

មេដឹកនាំអាមេរិករូបនេះ បាននិយាយក្នុងកំលុងពិធីចុះហត្ថលេខានៅរដ្ឋធានីកាតាថា វាគឺជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Boeing ហើយនោះ គឺជារឿងល្អណាស់។

ការទិញយន្តហោះនេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនរវាងអាមេរិក និងកាតា រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។

ហើយការប្រកាសនេះទៀតសោត កើតឡើងក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump ទៅកាន់រដ្ឋឈូងសមុទ្រ ដែលជាផ្នែកនៃការហោះហើរក្រៅប្រទេសដ៏សំខាន់លើកដំបូងរបស់លោក Trump ចាប់តាំងពីចូលកាន់តំណែង៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner