នាំអំណោយសម្ដេចបវរធិបតី និងលោកជំទាវទៅជូនប្រជានេសាទ​ចំនួន១០០ គ្រួសារ រស់នៅតំបន់បឹងទន្លេសាប

កំពង់ធំ៖អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅចុងសប្ដាហ៍នេះបាន​នាំយក​ទៅចែក​ជូនប្រជា​នេសាទ ដែលមានជីវភាពលំបាកចំនួន១០០ គ្រួសារ​រស់នៅតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនេះជាមួយនឹងការផ្តល់អំណោយឧត្តមសេនីយ៍ទោ សោម ស៊ុន ដែល​ជាអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មការ​ការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិខេត្តកំពង់ធំផងនោះ បានសំណូមពរដល់ប្រជានេសាទទាំងអស់ កុំប្រព្រឹត្តបទល្មើសនេសាទដែលនាំឱ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់​ក្រុម​គ្រួសារ។សហគមន៍​នេសាទ​ត្រូវចូលរួមអនុវត្តតាមច្បាប់ ។

សូមជម្រាបថា អំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ដែលចែកជូនប្រជានេសាទមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕
ដោយ៖ ប៊ុន រដ្ឋា

ads banner