អ៊ុយក្រែនបាត់បង់យន្តហោះចម្បាំងតម្លៃរាប់លានដុល្លារមួយគ្រឿងទៀត

កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ពីការបាត់បង់យន្តហោះចម្បាំង F-16 មួយគ្រឿងទៀត ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិក មានតម្លៃខ្ទង់ ៧០លានដុល្លារ ក្នុងអំឡុងបេសកកម្មប្រយុទ្ធនៅលើមេឃ។

យន្តហោះចម្បាំង F-16 នេះ បានជួបគ្រោះថ្នាក់ធ្លាក់នៅម៉ោង ៣និង៣០នាទីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការការពារ ប៉ុន្តែមិនបញ្ជាក់ទីតាំងធ្លាក់ឡើយ។

បើតាមកងទ័ពអាកាសអ៊ុយក្រែន អ្នកបើកយន្តហោះចម្បាំងនោះ ត្រូវជួយសង្គ្រោះបាន ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ខណៈភាគីរុស្ស៊ីក៏មិទាន់និយាយអ្វីដែរ ជុំវិញហេតុការណ៍នេះ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT នេះជាយន្តហោះចម្បាំង F-16 គ្រឿងទីបីហើយ ដែលធ្លាក់នៅអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី ហ្សេលេនស្គី ទទួលបានជំនួយពីសម្ព័ន្ធមិត្តលោកខាងលិចកាលពីខែសីហា ឆ្នាំ២០២៤។
យន្តហោះគ្រឿងទីមួយ បានធ្លាក់ក្រោយចូលប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនមិនបានដល់មួយខែផង ចំណែកគ្រឿងទីពីរត្រូវរុស្ស៊ីបាញ់មីស៊ីលចំកាលពីថ្ងៃទី១២ខែមេសា ខណៈឧប្បត្តិហេតុទាំងពីរនេះ សុទ្ធតែផ្តាច់ជីវិតអាកាសយានិក៕

ប្រភព ៖ AFP និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner