ពូទីនថាចង់លុបមូលហេតុនៃជម្លោះ ទុកឲ្យរុស្ស៊ីសុវត្ថិភាព

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកចង់លុបបំបាត់ មូលហេតុដើម នៃជម្លោះប្រដាប់អាវុធ នៅអ៊ុយក្រែន ហើយផ្តល់សុវត្ថិភាព ដល់រុស្ស៊ី នាពេលនេះ។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី បែបនេះ នៅ២ថ្ងៃ បន្ទាប់ពីមានកិច្ចចរចាសន្តិភាព លើកដំបូង រវាងមន្ត្រីរុស្ស៊ី និងមន្ត្រីអ៊ុយក្រែន ពោលគឺចាប់តាំងពីឆ្នាំ២០២២ តែ ការជួបគ្នា លើកនោះ បានទទួលរងបរាជ័យ មិនអាចបង្កើតចេញបាននូវ កិច្ចព្រមព្រៀង «ឈប់បាញ់»។

ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ និងចែករំលែកតាមរយៈឃ្លីប បង្ហោះនៅលើបណ្តាញសង្គម Telegram ដោយអ្នកយកព័ត៌មានឈ្មោះ Pavel Zarubin លោក ប្រធានាធិបតីរុស្ស៊ី រូបនេះ បាននិយាយថា តាំងពីចាប់ផ្តើមសកម្មភាព នៅឆ្នាំ២០២២មក រុស្ស៊ីទទួលបានគ្រប់គ្រាន់ តាមគោលដៅរួចហើយ ទាំងកម្លាំង និងធនធាន ដែលអាចសន្និដ្ឋាន ប្រកបដោយសមហេតុផល ជាមួយនឹងលទ្ធផល ដែលរុស្ស៊ី ត្រូវការ។

លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៊ី ដែលគ្រប់គ្រងប្រហែល ២០ភាគរយ នៃប្រទេសអ៊ុយក្រែន មានធនធានគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលបំណង ទាំងនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner