ត្រាំនិងអូបាម៉ាសង្ឃឹម បៃឌិន ឆាប់ជាមហារីក

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ត្រាំ និង អតីតប្រធានាធិបតី លោក អូបាម៉ា កាលពីថ្ងៃអាទិត្យ បានរួមគ្នា ផ្ញើសារជូនពរ ដល់លោក Biden អតីតប្រធានាធិបតី ឆាប់ជាសះស្បើយ ពីជំងឺមហារីក។ ជាការជូនពរនេះ ធ្វើឡើង បន្ទាប់ពីការិយាល័យរបស់លោក Biden បានប្រកាសថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានទម្រង់ធ្ងន់ធ្ងរ នៃ ជំងឺមហារីកក្រពេញប្រូស្តាត។

លោក បារ៉ាក់ អូបាម៉ា បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «លោក Biden នឹងប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក ដោយជោគជ័យ និងប្រកបដោយព្រះគុណ…យើងអធិស្ឋាន ឱ្យមានការជាសះស្បើយលឿន និងពេញលេញ»។

លោក Donald Trump វិញ បានយាយថា «ជាការសោកសៅ ចំពោះការធ្វើរោគវិនិច្ឆ័យមហារីក របស់ លោក Biden»។ លោកបន្តថា «អ្នកស្រី Melania និង ខ្ញុំមានការសោកស្ដាយ ដែលបានឮ អំពីការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត នេះ យើងសូមជូនពរឱ្យ Joe ឆាប់ជាសះស្បើយ និងទទួលបានជោគជ័យ»។

យ៉ាងណាមិញ លោក Trump តែងតែបានចំអក ម្តងហើយម្តងទៀត ចំពោះសមត្ថភាពយល់ដឹង និងភាពចាស់ របស់លោក Biden នាពេលកន្លងមក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner