មេធំអ៊ីរ៉ង់ថានិយាយជាមួយរដ្ឋបាលTrumpទំនងគ្មានបានផល

បរទេស៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ កាលពីថ្ងៃអង្គារថា កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកTrump កន្លងមក ទំនងជា មិនទទួលបានលទ្ធផល អ្វីនោះទេ។

លោក Khamenei បាននិយាយថា «យើងមិនគិតថា វានឹងនាំទៅរកលទ្ធផលអ្វី នោះទេ។ យើងមិនដឹងថា នឹងមានអ្វី កើតឡើងនោះឡើយ»។ លោកបានបន្ថែមថា ការបដិសេធសិទ្ធិ របស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជា កំហុសដ៏ធំមួយ។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចានុយក្លេអ៊ែរ ដែលសម្របសម្រួល ដោយប្រទេសទី៣ ចំនួនបួនជុំ ចាប់តាំងពីថ្ងៃទី១២ ខែមេសា ដែលជាទំនាក់ទំនង កម្រិតខ្ពស់បំផុត រវាងសត្រូវទាំងពីរ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ពួកគេបានបញ្ជាក់ ពីផែនការរៀបចំការពិភាក្សា មួយជុំទៀត ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយ កាលពីថ្ងៃទី១១ ខែឧសភា។ តែ អ៊ីរ៉ង់ បានពិពណ៌នាថា «ពិបាក ប៉ុន្តែ មានប្រយោជន៍» ខណៈដែលមន្ត្រីអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវបានលើកទឹកចិត្ត ឲ្យបន្ត។

រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានប្រាប់សវនាការព្រឹទ្ធសភា នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារថា «យើងសង្ឃឹមថា យើងអាចឈានដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់»។
បច្ចុប្បន្ននេះ អ៊ីរ៉ង់បានបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់ទៅ ៦០ភាគរយ ដែលលើសពីដែនកំណត់ ៣.៦៧ភាគរយ ដែលត្រូវបានកំណត់ ក្នុងកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ហើយក៏ចែងថា ឲ្យបិទដែរព្រោះ មានការបារម្ភថា បំណងសំខាន់នៃកម្មវិធីនុយក្លេអ៊ែរនេះ គឺដើម្បីលិតក្បាលគ្រាប់ប្រល័យលោក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner