ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកាបេឡា​មរណសង្ក្រោះ និងអំណោយសម្តេចធិបតី ផ្តល់ជូនគ្រួសារអតីតយុទ្ធជន

អត្ថបទដោយ៖
ឈឹម សុផល

ព្រះវិហារ៖ថវិកាបេឡាមរណសង្គ្រោះចំនួន ១៦លានរៀល ,លិខិតចូលរួម​រំលែកមរណទុក្ខ រួមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធាន​សមាគមអតីត​យុទ្ធជនកម្ពុជាខេត្តនិងក្រុមការងារនាំយកទៅផ្តល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ រស់នៅស្រុករវៀង ខេត្តព្រះវិហារកាលពីដើមសប្ដាហ៍។

គ្រួសារសពអតីតយុទ្ធជនទាំង ៤គ្រួសារ ដែលទទួលបានថវិកាបេឡា​មរណ​សង្គ្រោះ លិខិតចូលរួមរំលែកមរណទុក្ខ និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មាន៖ ១-ឈ្មោះ យ៉ុង យ៉ុន ភេទប្រុស អាយុ ៦៦ឆ្នាំ ទទួលមរណភាព នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅភូមិ ស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ។ ២-ឈ្មោះ ព្រំ រុន ភេទស្រី អាយុ ៩០ឆ្នាំ ទទួលមរណភាព ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង។ ៣-ឈ្មោះ កែវ អិន ភេទប្រុស អាយុ ៦៣ឆ្នាំ ទទួលមរណភាព ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង និង ៤-ឈ្មោះ គឹម រ៉ាលី ភេទប្រុស អាយុ ៦២ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅភូមិ ត្រពាំងឫស្សី ឃុំរស្មី ស្រុករវៀង។ គ្រួសារសពអតីត​យុទ្ធជន​ទាំង ៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានថវិកា ៤លានរៀល ,អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ។

គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក៏បាន នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសព លោក ស៊ី គីរី អតីតស្នងការនគរ​បាល​ខេត្តព្រះវិហារ ,សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកសមាគម អតីត​យុទ្ធជនកម្ពុជា ខេត្តព្រះវិហារ អាយុ ៧១ឆ្នាំរស់នៅភូមិអណ្ដូងពោធិ៍ សង្កាត់​កំពង់ប្រណាក ក្រុងព្រះវិហារ ផងដែរ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner