បុគ្គលិកស៊ីប៊ីស៊ីកូកា-កូឡា ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត
ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន ខេមបូឌា បេវេរដ ខមប៉ានី លីមីធីត (កូកា-កូឡា ) បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិជួយស ង្គ្រោះជីវិត ដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
ស្មារតីនេះ បង្ហាញពីការប្តេជ្ញាចិត្តជាធ្លុងមួយរបស់ បុគ្គលិកស៊ី ប៊ីស៊ីកូកា-កូឡាក្នុងការយកចិត្តទុកដាក់ចំពោះប្រជាសហគមន៍ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព
របស់ក្រុមហ៊ុនខ្លួន។ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគូសបញ្ជាក់ពីតម្រូវការចាំបាច់អំពីការបរិច្ចាគឈាម ដោយអះអាងថាមន្ទីរពេទ្យត្រូវ ការឈាមមួយប្លោកនៅរៀងរាល់ 5នាទីម្ដង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ តម្រូវ ការឈាមប្រចាំថ្ងៃគឺ350 ប្លោក ខណៈដែលតម្រូវការឈាមនៅទូទាំងប្រទេសគឺត្រូវការប្រមាណ 179,332 ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមគឺមានលទ្ធភាពផ្គត់ផ្គង់ប្រមាណ 75% នៃតម្រូវការដ៏ចាំបាច់ប៉ុណ្ណោះ។
លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា- កូឡា)បានថ្លែងថា «នាខែឧសភានេះ កូកា-កូឡាមានអាយុ 139ឆ្នាំហើយ ហើយក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ក៏ នឹងឈានចូលអាយុ៦០ឆ្នាំផងដែរ។ ប្រវត្តិអាយុកាលដ៏យូរឆ្នាំទាំងនេះ រំលឹកឲ្យយើងដឹងថា វត្តមានរបស់កូកា-កូឡា គឺស្ថិតស្ថេរបានដោយសារការជ្រោមជ្រែងពីកត្តាធនធានមនុស្សមានដូចជា៖ក្រុមការងារ ដៃគូសហការ និងសហគម ន៍ដែលយើងប្រតិបត្តិការជាដើម។ ដូច្នេះហើយ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បាន ជ្រើសរើសការតបស្នង តាមរយៈការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត។ សកម្មភាពនេះហាក់សាមញ្ញ ប៉ុន្តែជា អំណោយដ៏មានតម្លៃចំពោះបុគ្គលដែលត្រូវការជំនួយដើម្បីសង្គ្រោះអាយុជីវិត។ នេះជារបៀបដែលយើងអបអរ សាទរក្នុងឱកាសអបអរខួបនៃការបង្កើតរូបមន្តកូកា-កូឡា—តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដោយមានគោល ដៅច្បាស់លាស់ ស្របតាមចក្ខុវិស័យ ជម្រើសយើង អនាគតយើង។»
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា «យើងសូមអរគុណចំពោះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ដែលសហការជាបន្តបន្ទាប់ក្នុងការបរិច្ចាគឈាម។ បុគ្គលិកក្រុមហ៊ុនតែងតែចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការ ឈាមបន្ទាន់នៅទូទាំងប្រទេស។ សកម្មភាពមនុស្សធម៌នេះ បង្ហាញពីស្មារតីចែករំលែកក្នុងសង្គម ជួយសង្គ្រោះជីវិត មនុស្សយ៉ាងពិតប្រាកដ។»
សកម្មភាពស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នេះគឺស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ដែលផ្អែកលើសសរស្ដម្ភសំខាន់ ៣ ចំណុច គឺ៖ ភពផែនដី ផលិតផល និងមនុស្ស។ ក្នុងសសរស្តម្ភ«មនុស្ស» ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លី មីធីត (កូកា-កូឡា) ផ្តោតការយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិករបស់យើង និងសហគមន៍ដែលយើងកំពុងប្រតិបត្តិការ។ តាមរយៈសកម្មភាពជាច្រើន តួរយ៉ាងដូចជា ការបរិច្ចាគឈាមជារៀង រាល់ឆ្នាំនេះ ក្រុមហ៊ុនបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសុខភាពជាតិ និងជំរុញវប្បធម៌នៃការចែករំលែក និងទំនួលខុសត្រូវសង្គម៕






អត្ថបទ ៖ ឈឹម ទីណា