បាញ់សម្លាប់មន្ត្រីទូតអ៊ីស្រាអែល២នាក់ នៅអាមេរិក

បរទេស ៖ មន្ត្រីស្ថានទូតអ៊ីស្រាអែល ប្រចាំនៅអាមេរិក ២នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងក្រៅសារមន្ទីរ ជ្វីហ្វ ស្ថិតនៅក្នុងក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ។

ខ្មាន់កាំភ្លើងម្នាក់ បានស្រែកថា «ដោះលែង ប៉ាឡេស្ទីន» ខណៈដែលក្រុមមន្ត្រីអាមេរិក និងអ្នកការទូតអ៊ីស្រាអែល បានសម្តែងការភ្ញាក់ផ្អើល និងខឹងសម្បារចំពោះការសម្លាប់នេះ។

ប្រធានាធិបតី Donald Trump បានថ្កោលទោស ការវាយប្រហារភ្លាមៗ ដោយនិយាយថា «ការសម្លាប់ នេះ គឺជាទង្វើដ៏អាក្រក់ ហើយ ការប្រឆាំងដោយពួកជ្រុលនិយម ត្រូវតែបញ្ចប់ ឥឡូវនេះ!»។ លោកបានបង្ហោះលើបណ្តាញសង្គមថា «ការស្អប់ខ្ពើម និងរ៉ាឌីកាល់និយម មិនត្រូវមាន នៅអាមេរិកទេ»។

អភិបាលក្រុង វ៉ាស៊ីនតោន លោកស្រី Muriel Bowser មានប្រសាសន៍ថា «យើងនឹងមិនអត់ឱនចំពោះអ្នកប្រឆាំងសាសនាទេ»។ ប៉ូលិសក្រុង Washington ប្រាប់អ្នកយកព័ត៌មានថា «យើងជឿថា ការបាញ់ប្រហារនេះ ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ដែលឥឡូវនេះ ត្រូវបានឃុំខ្លួន»។

ប៉ូលីសបានកំណត់អត្តសញ្ញាណ ខ្មាន់កាំភ្លើង មានឈ្មោះថា Elias Rodriguez អាយុ៣០ឆ្នាំ មកពីទីក្រុង Chicago៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner