រុស្ស៊ីវាយឆ្មក់ទីតាំងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

បរទេស ៖ ឆ្មាំជាតិរបស់ប្រទេស អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃពុធថា ការវាយប្រហាររបស់រុស្ស៊ី ទៅលើកន្លែងហ្វឹកហ្វឺនយោធា នៅភាគឦសាន ប្រទេស បានសម្លាប់ទាហាន ៦នាក់ និង យ៉ាងហោចណាស់ ១០នាក់ ផ្សេងទៀត រងរបួស។

ឆ្មាំជាតិអ៊ុយក្រែន បាននិយាយថា ក្រោយកើតហេតុការណ៍ ការស៊ើបអង្កេតផ្ទៃក្នុង លើឧប្បត្តិហេតុនេះ កំពុងដំណើរការ។

ប៉ុន្តែ វីដេអូដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ ហាក់បានបង្ហាញពីការវាយប្រហារ លើទីតាំងហ្វឹកហ្វឺនយោធា នៅក្នុងតំបន់ព្រំដែន Sumy របស់ប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ខ្លួនបានបើកការវាយប្រហារ ដោយកាំជ្រួចផ្លោង នៅលើទីតាំង ដោយគេអះអាងថា ជាជំរុំហ្វឹកហាត់ នៅតំបន់ព្រៃមួយ។ ខ្សែវីដេអូ ពីលើអាកាស បានបង្ហាញពីការវាយប្រហារមួយ ដែលបានបង្ក ជាភ្លើងឆេះសន្ធោសន្ធៅ ហើយបានបញ្ចេញផ្សែងខ្មៅ យ៉ាងក្រាស់ បោកបក់ ទៅលើអាកាស។

យ៉ាងណាមិញ កាសែត AFP មិនអាចផ្ទៀងផ្ទាត់ ពីភាពត្រឹមត្រូវ ឬ ទីតាំង កាលបរិច្ឆេទ និងខ្លឹមសារនៃរូបភាពទាំងនេះ ដោយឯករាជ្យបានទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner