ប៉ូឡូញនឹងកាត់ទោសជនសង្ស័យជួយរុស្ស៊ីប៉ុនប៉ងធ្វើឃាតលោក Zelensky

វ៉ាសូវី ៖ អាជ្ញាធរប៉ូឡូញបានចោទប្រកាន់បុរសម្នាក់ពីបទរៀបចំផែនការជួយសេវាចារកម្មបរទេសរបស់រុស្ស៊ី ដើម្បីប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

បុរសម្នាក់នោះមានឈ្មោះថា Pawel K. ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋអាជ្ញាប៉ូឡូញ និងអ៊ុយក្រែន ហើយរូបគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ។

យោងតាមរដ្ឋអាជ្ញាប៉ូឡូញ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ឲ្យយោធារុស្ស៊ី និងលួចទាក់ទងជាមួយជនជាតិរុស្ស៊ី ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន។

ពិេសស ជួយរៀបចំផែនការដល់សេវាកម្មពិសេសរបស់រុស្ស៊ី នៅក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី។

ភារកិច្ចស្នូលរបស់ Pawel K. រួមមានការប្រមូល និងផ្តល់ព័ត៌មាន ស្តីពីសន្តិសុខនៅអាកាសយានដ្ឋាន Rzeszow-Jasionka នៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។

ប៉ូឡូញដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់យោធាលោកខាងលិចដល់អ៊ុយក្រែន បានអះអាងថា ខ្លួនបានក្លាយជាគោលដៅសំខាន់របស់ចារកម្មរុស្ស៊ី ហើយបានចោទប្រកាន់រុស្ស៊ី និងបេឡារុស ថាបានព្យាយាមបង្កអស្ថិរភាពក្នុងប្រទេសខ្លួន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានវិមានក្រឹមឡាំងច្រានចោលម្តងហើយម្តងទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner