មេUNថាជាដំណាក់កាលសាហាវបំផុតនៅGaza

បរទេស ៖ ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza កំពុងស៊ូទ្រាំនឹង អ្វីដែលអាចជាដំណាក់កាល ដ៏សាហាវបំផុត នៃជម្លោះ ដ៏ឃោរឃៅនេះ នៅពេលដែលអ៊ីស្រាអែលបង្កើន ការវាយលុកយោធា របស់ខ្លួន។

លោក Antonio Guterres បាននិយាយ កាលពីថ្ងៃសុក្រថា «អស់រយៈពេលជិត ៨០ថ្ងៃ អ៊ីស្រាអែលបានរារាំង ការចូលជំនួយអន្តរជាតិ សង្គ្រោះអាយុជីវិត…ប្រជាជនទាំងមូលនៃតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹង ហានិភ័យនៃគ្រោះទុរ្ភិក្ស»។

លោកបានបន្តថា «តម្រូវការគឺធំណាស់ ជាមួយនឹងការតឹងរឹងខ្លាំង លើសម្ភារៈជំនួយ ដោយមានការពន្យារពេល ដែលមិនចាំបាច់។» លោក បានបន្ថែមថា «អ៊ីស្រាអែលមានកាតព្វកិច្ចច្បាស់លាស់ នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ…ក្នុងនាមជាអ្នកកាន់អំណាច ខ្លួន ត្រូវតែយល់ព្រមអនុញ្ញាត និងសម្រួលជំនួយ ដែលត្រូវការ»។

ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៥,៣០០០ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការយោធា របស់អ៊ីស្រាអែល ប្រមាណ២០ខែ កន្លង មកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner